ជនជាប់ចោទ​ ពេជ្រ ព្រហ្ម​មុនី នៅ​ជាប់​ចោទបទ​ល្មើស​ថ្មី​មួយ​ទៀត «ជំនួញ​ឥទ្ធិពល​សកកម្ម»

រាជធានី​ភ្នំពេញ ៖ មន្ត្រី​តុលាការ​បាន​ប្រាប់​ឱ្យ​ដឹង​ថា លោក​ពេជ្រ ព្រហ្ម​មុនី អតីត​ឧត្តមសេនីយ៍​យោធា ដែល​ជា​ក្រុម​មន្តអាគម​អូ​ម​អាម និង​ជា​មនុស្ស​ជំនិត​បំផុត​របស់​លោក​អាំង មាលតី អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវ​បាន​ចោទប្រកាន់​បទល្មើស​ថ្មី​មួយ​បន្ថែម​ទៀត ដែល​បច្ចុប្បន្ន​កំពុង​តែ​ដំណើរការ​ក្នុង​ដៃ​ចៅក្រម​ស៊ើបសួរ​នៅឡើយ​ទេ ។

មន្ត្រី​ដដែល​បន្ត​ថា លោក​ពេជ្រ ព្រហ្ម​មុនី ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ធ្វើការ​ចោទប្រកាន់​ពី​បទ «​ជំនួញ​ឥទ្ធិពល​សកម្ម​» តាម​មាត្រា​៦០៦ នៃ​ក្រមព្រហ្មទណ្ឌ ។ បទល្មើស​នេះ កំណត់​ការ​ផ្តន្ទាទោស​ពី​២​ឆ្នាំ ទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៤​លាន​រៀល ទៅ​១០​លាន​រៀល ។

ដូច្នោះ បើ​ទោះបី​លោក​ពេជ្រ ព្រហ្ម​មុនី ត្រូវ​បាន​រួច​ផុត​ពី​ទោស​ជ្រៀតជ្រែក​ដោយ​ខុសច្បាប់​ទៅ​ក្នុង​ការ​បំពេញ​មុខងារសាធារណៈ ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ក្តី ក៏​លោក​ពេជ្រ ព្រហ្ម​មុនី នៅ​ជាប់​បទល្មើស​មួយ​នេះ​ទៀត គឺ​ជំនួញ​ឥទ្ធិពល​សកម្ម​នេះ​ដែរ ។