មុននេះបន្តិច ​លោក កឹម សុខា និង តំណាងរាស្រ្ត​ដែលរងគ្រោះដោយ​អំពើហិង្សាបាន​មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញហើយ

រាជធានីភ្នំពេញ ៖ ​ដូចតាមការគ្រោងទុកអនុប្រធានគណបក្សង្រ្គោះជាតិ ​លោកកឹម សុខា​ និងតំណាងរាស្រ្តពីររូប ​លោក គង់ សភា និង ​លោក ញ៉យ ​ចំរើន​ដែលទទួលរងការ​ប្រើអំពិហិង្សា ​បានមកដល់ព្រលានយន្តហោះ​អន្តរជាតិភ្នំពេញហើយនៅ​ម៉ោង២និង៥០នាទីរសៀលថ្ងៃទី២៤ វិច្ឆិកានេះ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាពបាន​បញ្ជាក់ឲ្យដឹងជំហានដំបូងនៅប៉ុន្មាន​នាទីមុននេះថា ​ការមកដល់របស់លោក​ កឹម សុខា ​និង​ តំណាងរាស្រ្តពីររូបខាងលើ គេសង្កេត​ឃើញ​មានតំណារាស្រ្តគណបក្សសង្រ្គោះជាតិ និងសកម្មជនអ្នកគំាទ្រ​មួយចំនួនទៅទទួល ​និងហែហម ៕