ប្រាក់​បំណុល​កម្ពុជា​ចំពោះ​រុស្ស៊ី​អាច​មាន​ភាព​វិជ្ជមាន​ក្រោយ​ដំណើរ​ទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី​រុស្ស៊ី​

ភាគីកម្ពុជា បានបញ្ជាក់ថា រុស្ស៊ី បានឯកភាពថា នឹងបន្តពិភាក្សាបញ្ហាបំណុលដែលកម្ពុជា នៅ​ជំពាក់សេសសល់ ៣០ភាគរយ ក្នុងរង្វង់ទឹកប្រាក់ ១​៥០០​លានដុល្លារ ជា​បន្ត​ទៀត។ ហើយ​ភាគីកម្ពុជា រំពឹងពីភាពវិជ្ជមាននៃការដោះស្រាយបញ្ហាបំណុលនេះ បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច រយៈពេល ៣ថ្ងៃ របស់នាយករដ្ឋមន្ត្រីរុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ (Dmitry Medvedev) នៅកម្ពុជា។ ក្រោយពីបានជួបលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងធ្វើជាសាក្សីក្នុងការចុះអនុស្សារៈ និងកិច្ចព្រមព្រៀង ចំនួន ១០ រវាងកម្ពុជា-រុស្ស៊ី លោកឌីមីទ្រី មេដវេដេវ បានបញ្ចប់ទស្សនកិច្ចជាផ្លូវការហើយ នៅកម្ពុជា នាថ្ងៃទី ២៤វិច្ឆិកានេះ។