យន្ត​ហោះ MIG-29 រុស្ស៊ី​១​គ្រឿង​ត្រូវ​តួក​គី​បាញ់​ធ្លាក់​

មាន​ព័ត៌​មាន​មិន​ទាន់​មានការ​អះ​អាង​ច្បាស់​លាស់​មួយ​រៀប​រាប់​ពី​ការ​ធ្លាក់​យន្ត​ហោះ​ប្រដេញ​ MIG-29 របស់​រុស្ស៊ី​មួយ​គ្រឿង ដោយ​សារ​ការ​ប្រយុទ្ធ​គ្នា​លើ​អាកាស​។

យោង​តាម​ព័ត៌​មាន​ទាំង​នោះ​ថា យន្ត​ហោះ​នេះ​ត្រូវ​បាញ់​ធ្លាក់​ ពេល​ហោះ​រំលោភ​ចូល​ដែន​អាកាស​តួក​គី​។

ដក​ស្រង់​ពី​កាសែត​ EXPRESS និយាយ​ថា យន្ត​ហោះ​ធុន MIG -29 នោះ​រង​ការ​បាញ់​ប្រហារ​ក្នុង​ពេល​ប្រយុទ្ធ​គ្នា​តាម​អាកាស​ប្រឆាំង​យន្ត​ហោះ​ប្រដេញ​ទួក​គី​៣​គ្រឿង​។

EXPRESS និយាយ​ថា យន្ត​ហោះ​រុស្ស៊ី​បាន​ធ្វើ​ឱ្យ​រ៉ា​ដា​របស់​យន្ត​ហោះ​ប្រដេញ​តួក​គី​ឡើង​ព្រិល​ពេល​យន្ត​ហោះ​ទាំង​នេះ​បាញ់​សំដៅ​ខ្លួន ហើយ​ធ្លាក់៕