លោក កឹម សុខា​ ថាចង់ឲ្យស្ថាន​ការណ៍នយោបាយ​វិលទៅរកប្រក្រតីវិញ

រាជធានីភ្នំពេញ ៖​ ថ្លែងទៅកាន់ក្រុមអ្នក​សារព័ត៌មាននៅព្រលានយន្ត​ហោះអន្តរជាតិភ្នំពេញ​នាប៉ុន្មាននាទីមុននេះ ​ប្រធានស្តីទីគណបក្ស​សង្គ្រោះជាតិ លោក កឹម ​សុខា បានឲ្យ​ដឹងថា លោកចង់​ឲ្យស្ថានការណ៍​នយោបាយវិលទៅរកប្រក្រតីភាព​ឡើងវិញ ។

បើតាមលោក ​កឹម សុខា នៅរសៀល​ថ្ងៃទី២៤វិច្ឆិកានេះ​ លោកនឹងដឹកនំាប្រជុំផ្ទៃក្នុង​មួយនៅទីស្នាក់ការ​កណ្តាលគណបក្ស ​ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែលើ​ ខណ្ឌមានជ័យ ។ ព័ត៌មានលម្អិត​នឹងមានផ្សាយជូននៅ​លើសារព័ត៌មានកោះសន្តិភាព ៕