ពិធីបុណ្យអុំទូក​នៅក្រុងសៀមរាប​បានចាប់ផ្តើម​ហើយនៅមុននេះបន្តិច

ខេត្តសៀមរាប ៖ ​ពិធីបុណ្យអុំទូកនៅតាមស្ទឹងសៀមរាប​ ក្រុងសៀមរាប​បានចាប់ផ្តើមថ្ងៃទី១​ជាផ្លូវហើយនៅម៉ោង២និង៣០នាទី​រសៀលថ្ងៃទី២៤ វិច្ឆិកា ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានឲ្យដឹងទៀតថា ​អភិបាលនៃគណៈអភិបាល​ខេត្តសៀមរាប លោក ឃឹម ប៊ុនសុង ​បានអញ្ជើញជា​អធិបតីនារសៀលនេះ ហើយ​បើតាមអ្នកនំាពាក្យសាលាខេត្ត​ លោក ប៊ុន ថាប្ញទ្ឋិ ឲ្យ​ដឹងដែរថា​ ពិធីខាងលើមាន​ទូកចូលរួមប្រណំាងចំនួន១៥គូ ​និងមានកីឡាករកីឡាការិនីសរុប ​៦៦០នាក់ (ស្រី២២០នាក់) ។ តាមគម្រោង​ពិធីបុណ្យអុំទូកនៅក្រុងសៀមរាបនេះ​ នឹងបិទបញ្ចប់នៅយប់ថ្ងៃទី ២៥ វិច្ឆិកាស្អែកនេះ ៕