ខេត្តកំពង់ស្ពឺប្រារព្ធ​ពិធី​បុណ្យអុំទូក​

ខេត្តកំពង់ស្ពឺ ៖ នៅ​ថ្ងៃទី​២៤ វិច្ឆិកា ២០១៥ នេះ នៅក្នុង​ខេត្តកំពង់ស្ពឺ មាន​ប្រារព្ធ​ពិធី​​ប្រណាំងទូក​ ដើម្បីអបអរ​សាទរ​​ក្នុង​ទិវាបុណ្យ​អុំទូក សំពះ​ ព្រះ​ខែ និងអកអំបុក ដែលជា​បុណ្យ​ប្រពៃណី​ជាតិរបស់ខ្មែរយើង ។

ការ​រៀបចំពិធីប្រណាំងទូកនេះ បានយកទីតាំង​នៅតាមបណ្តោយ​​ដង​ស្ទឹង​ព្រែកត្នោត ក្នុងក្រុងច្បារមនខាងជើង​សាលា​ខេត្តកំពង់ស្ពឺ ដែល​មានទូក​ចូល​រួមប្រណាំង​ចំនួន​៥២ទូក មកពីស្រុកចំនួន៨ ក្នុងខេត្ត​កំពង់ស្ពឺ​ទាំងមូល ហើយ​ក្នុងនោះដែរ ចំណុះទូក​មាន​៥២០​នាក់ ហើយ​បើ​តាមការ​ប៉ាន់​ប្រមាណ​របស់​មន្ទីរ​ទេសចរណ៍​នោះ​ឱ្យ​ដឹងថា ចំនួន​អ្នក​​​​ចូលរួមទស្សនាអាចមាន​ជិត​១០ម៉ឺននាក់ ប៉ុន្តែ​ជាក់ស្តែង​​មាន​តែ​១ម៉ឺន​នាក់ទេ ។

  • ខេត្តកំពង់ស្ពឺប្រារព្ធ​ពិធី​បុណ្យអុំទូក​已关闭评论
  • 345 views
  • Hide Sidebar
    A+
Publish on:2015/11/24  Category:កីឡា