នគរបាល​ចុះ​ពិនិត្យ​ទីតាំង​ផលិត​ស្រា.សដែល​បង្ក​ឲ្យ​អ្នក​ទទួលទាន​ស្លាប់​នៅ​ស្រុក​សំបូរ

ខេត្តក្រចេះ ​៖ ស្នងការ​រង​កណ្តាល​ព្រហ្មទណ្ឌ លោក​ឧត្តមសេនីយ៍ត្រី អ៊ុំ ភី បាន​ដឹកនាំកម្លាំង​អាជ្ញាធរ​ស្រុក​សំបូរ​ចុះ​ពិនិត្យ​ទីតាំង​ផលិត​ស្រា​.​ស​មួយ​កន្លែង​នៅ​ស្រុក​សំបូរ ក្រោយ​ពីអាជ្ញាធរ​បាន​ដាក់​ការ​កំណត់​ថា ការ​ស្លាប់​របស់​អ្នក​ភូមិ​២​នាក់ និង​​ច្រើ​ននាក់ទៀត​បាន​កើត​អ​កា​រពុល​​កំពុង​តែ​ជួយ​សង្គ្រោះ​ពី​គ្រូពេទ្យ ​​កើតឡើង​បន្ទាប់​ពី​ពួក​គាត់បាន​ទទួលទាន​ស្រា​.​ស​នេះ​រួច ចំណែកឯ​ម្ចាស់ផ្ទះ​ផលិត​ស្រាក៏​បាន​គេចខ្លួន​បាត់​។

ការ​ចុះ​ពិនិត្យ​មើល​លើ​ទីតាំង​ផលិត​ស្រា​.​ស និង​សួរសុខទុក្ខ​ដល់​អ្នក​ភូមិ​ដែល​រង​គ្រោះដោយសារ​ជាតិពុលពី​សំណាក់​លោក​ឧត្តមសេនីយ៍ត្រី អ៊ុំ ភី ស្នងការ​ង​កណ្តាល​ព្រហ្មទណ្ឌ ​​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៤ ​វិច្ឆិកា ដោយ​​បាន​នាំ​យក​ថវិកាឧ​ប​ត្ថ​ម​របស់​លោក​ឧត្តមសេនីយ៍ លន់ សុ​ផាត ស្នងការ​នគរបាលទៅ​ប្រគល់​ជូន​ដល់​គ្រួសារ​សព និង​អ្នក​ភូមិ​ចំនួនជាង​៥០​នាក់​ផ្សេង​ទៀត​ដែល​កំពុង​សម្រាកសង្គ្រោះ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​សំបូរ​។

អាជ្ញាធរ​ស្រុក​សំបូរ បាន​និយាយ​ថា បន្ទាប់​ពី​កើត​មាន​ហេតុ​ការណ៍​មនុស្ស​ក្នុងភូមិ​ចារ​ថ្នោល ឃុំ​សំបូរ ស្រុក​សំបូរ បាន​ស្លាប់​ជា​បន្តបន្ទាប់ ក្នុង​​​រយៈពេល​២​ថ្ងៃ​ជាប់​ៗ​គ្នា​ ក៏​នៅ​មាន​អ្នក​ភូមិ ប្រុស​-​ស្រី​ជាង​៥០​នាក់​ក៏​កំពុង​តែ​សង្គ្រោះ​ពី​គ្រូពេទ្យ​។

បន្ទាប់ពី​កើត​ហេតុ​ការណ៍បែប​នេះ អាជ្ញាធរ​ស្រុក​​បាន​បង្កើត​គណៈ​​កម្មការ​ដើម្បី​ត្រួតពិនិត្យ​មើល​លើ​ស្រា​.​ស ក្រោយ​ពី​បាន​ដាក់​ការ​សន្និដ្ឋាន​ថា អ​កា​រពុលរបស់​អ្នក​ភូមិ​ដែល​ឈាន​ឲ្យ​មាន​មនុស្ស​ស្លាប់​នេះ គឺ​កើតឡើង​ក្រោយ​ពី​ពួក​គាត់​បាន​ទទួលទាន​ស្រា​.​ស ក្នុង​ពិធី​កំដ​ររោង​បុណ្យសព​មួយ​ក្នុងភូមិ​កាលពី​ថ្ងៃ​ទី​២០ ​វិច្ឆិកា​៕

ព័ត៌​មាន​លម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​