បាញ់​បង្ហោះ​ផ្កាយរណប​​ដែលឡាវ​ទិញពីចិន

កាលពី​ថ្ងៃ​ទី​២២ វិច្ឆិកា កន្លង​មកនេះ ប្រទេស​ចិន​បាន​បាញ​បង្ហោះ​ផ្កាយ​រណប​គមនាគមន៍​មួយ​របស់​ឡាវ​ចេញពី​ទីតាំង​បាញ់​បង្ហោះ​ផ្កាយ​រណប​នៅ​ស៊ី​ចាង ខេត្ត​ស៊ី​ឈួ​ន ។

ប្រធានាធិបតី​លោក​ស៊ី ជី​ន​ពីង និង​សម​ភាគី​ឡាវ លោក​សោម ម៉ា​លី សៃ​យ៉ា​សន បាន​សម្តែង​ការ​អបអរសាទរ​ចំពោះ​ជោគជ័យ​នៃ​ការ​បាញ់​បង្ហោះ​នេះ ។ ផ្កាយ​រណប LAO SAT-1 ជា​ផ្កាយ​រណប​ដំបូង​គេ​ដែល​ចិន​បញ្ជូន​ទៅ​ប្រទេស​អាស៊ាន​មួយ ហើយ​វា​ក៏​ជា​ផ្កាយ​រណប​គមនាគមន៍​ដំបូង​របស់​ឡាវ​ដែរ ។ ផ្កាយ​រណប​នោះ​នឹង​ផ្តល់​សេវាកម្ម​ផ្សាយ​ទូរទស្សន៍ ព្រមទាំង​គមនាគមន៍​អន្តរជាតិ ។

ពី​មុន​ឡាវ ជួល​បណ្តា​ផ្កាយ​រណប​របស់​ប្រទេស​ដទៃ ។ ពេល​នេះ​ឡាវ​មាន​ផ្កាយ​រណប​ផ្ទាល់ខ្លួន ។ ប្រជាជន​ឡាវ​នឹង​រីករាយ​ចំពោះ​ការ​ចាប់​កម្មវិធី​ទូរទស្សន៍​នានា ។ ដោយសារ​ផ្កាយ​រណប​ថ្មី​នេះ ប្រជាពលរដ្ឋ​តំបន់​ភ្នំ​ឡាវ​នឹង​អាច​ស្គាល់​ថែម​ទៀត​ពិភព​ខាងក្រៅ​។