តួកគីបាញ់យន្តហោះចម្បាំងរុស្ស៊ីទម្លាក់ដោយចោទថារំលោភដែនអាកាស

 យន្តហោះ​ចម្បាំងរុស្ស៊ីមួយគ្រឿងត្រូវ​ទ័ពអាកាសរដ្ឋាភិបាល​អង់ការ៉ាបាញ់ទម្លាក់នៅថ្ងៃអង្គារនេះនៅក្បែរព្រំដែន​ស៊ីរីនិងតួកគី។ តួកគីថា យន្តហោះ​របស់រុស្ស៊ីនេះបានហោះរំលោភដែនអាកាស​របស់ខ្លួន​ តែមន្ត្រីយោធារុស្ស៊ីបានបដិសេធការចោទប្រកាន់​នេះ។ នេះបើយោងតាមសារព័ត៌មានរដ្ឋរុស្ស៊ី RT ។

យន្តហោះ​ចម្បាំង​ម៉ាក់ F-16 របស់ទ័ពអាកាស​តួកគី បានបាញ់ទម្លាក់យន្តហោះ​របស់រុស្ស៊ីមួយ​គ្រឿងនៅថ្ងៃអង្គារនេះ​ ហើយយន្តហោះ​នោះ​បានធ្លាក់ចូលក្នុងទឹកដី​ស៊ីរី។ មន្ត្រីយោធា​តួកគី​បាន​អះអាងថា ខ្លួនបាញ់​យន្តហោះ​នោះដោយសារវាហោះចូលរំលោភលើដែនអាកាសរបស់ខ្លួន។  

យ៉ាងណាក៏ដោយ ក្រសួង​ការពារជាតិរុស្ស៊ីបាន​អះអាងថា យន្តហោះ ដែលតួកគីបាញ់ទម្លាក់នេះមានម៉ាក Su-24 ហើយក្រសួងនេះបានទាត់ចោលការចោទប្រកាន់របស់កងទ័ពរុស្ស៊ីដែលថា​យន្តហោះដែលត្រូវគេបាញ់ធ្លាក់នេះហោះរំលោភដែនអាកាសតួកគីដែរ។ មន្ត្រីក្រសួង​ការពារជាតិរុស្ស៊ីដដែល យន្តហោះនេះបាន​ហោះនៅក្នុងរយៈកម្ពស់ ៦គីឡូម៉ែត្រហើយស្ថិតនៅ​ក្នុងដែនអាកាសរុស្ស៊ីប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ អ្នកបើកយន្តហោះរុស្ស៊ីបានគេចផុត​ពីគ្រោះថ្នាក់​ក្រោយ​ពេលយន្តហោះ​ធ្លាក់ ប៉ុន្តែ​មាន​ព័ត៌មានខ្លះថា ពួកគេរងរបួសផងដែរ។  
ក្រៅពីចោទប្រកាន់​រុស្ស៊ីថារំលោភដែនអាកាសខ្លួន ​តួកគីបានបញ្ជាក់ផងថា ខ្លួនបានផ្តល់ដំណឹងជាច្រើនលើក​ច្រើនសារដល់​រុស្ស៊ីូ មុនខ្លួនសម្រេច​ចិត្តបាញ់​យន្តហោះទម្លាក់។ ក្រៅពីនេះប្រមុខ​រដ្ឋាភិបាលតួកគី​ក៏បានជួបជជែកជាមួយមន្ត្រីក្រសួងការបរទេសដែរដើម្បី​ឈានទៅ​ប្រឹក្សា​ជាមួយ​ស្ថាប័នអង្គការសហប្រជាតិ និងបក្សសម្ព័ន្ធយោធា​ណាតូ ជុំវិញការរំលោភ​ចូលដែនអាកាស​របស់ខ្លួនពីសំណាក់​ទ័ពអាកាសរុស្ស៊ីនេះផងដែរ៕ ​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​