លោក កឹម សុខា ត្រឡប់​មក​ដល់​កម្ពុជា​ហើយ​ជាមួយ​នឹង​តំណាងរាស្ត្រ​២​រូប​ទៀត

អនុប្រធាន​បក្ស​សង្គ្រោះជាតិ​លោក កឹម សុខា និង​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​​២​រូប​ទៀត គឺ​លោក ញ៉យ ចំរើន និង​លោក គង់ សភា ត្រឡប់​មក​កម្ពុជា​ហើយ​នៅ​ថ្ងៃ​ទី​២៤ វិច្ឆិកា​នេះ នៅ​វេលា​ម៉ោង​ប្រមាណ​៣​រសៀល។

ក្នុង​ដំណើរ​វិវត្ត​នេះ មាន​អ្នក​គាំទ្រ​រាប់​សិប​នាក់ ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដើម្បី​ទទួល​ដំណើរ ខណៈ​ដែល​មាន​កង​កម្លាំង​ប្រដាប់​អាវុធ​រាប់​សិប​នាក់​ផ្សេង​ទៀត ក៏​មាន​វត្តមាន​នៅ​ក្នុង​បរិវេណ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នេះ​ផង​ដែរ។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។