បាក់​ដី​នៅ​ភូមា​អ្នក​ស្លាប់​ឡើង​ដល់១១៣នាក់

៣​ថ្ងៃក្រោយ​ការ​បាក់​ដី​ដែល​កើត​មាន​ក្នុង​អណ្តូងរ៉ែ​ថ្លើមថ្ម​មួយ​នៅ HPAKANT រដ្ឋកា​ជី​ន ចុង​ខាងជើង​មី​យ៉ា​ន់​ម៉ា​ចំនួន​អ្នក​ស្លាប់​ឡើង​ដល់​១១៣​នាក់ បន្ទាប់​ពី​ការ​កាយ​រក​ឃើញ​សាកសព​មនុស្ស​៩​នាក់​ទៀត​កាលពី​ថ្ងៃ​ទី​២៣ វិច្ឆិកា មក ។

មេ​ប៉ូលិស​មូលដ្ឋាន​ម្នាក់​អះអាង​ថា ភាគច្រើន​នៃ​ជន​រង​គ្រោះ​ដោយសារ​ការ​បាក់​ដី​នេះ ជា​ជនជាតិភាគតិច ។ ការ​បាក់​ដី​កើត​មាន​កាលពី​រំលង​អា​ធ្រា​ត្រ​ថ្ងៃ​ទី​២០ វិច្ឆិកា បាន​កប់​ខ្ទម​ប្រមាណ​ជា​៨០​ក្នុងភូមិ SANWHATKU ក្រុង HPAKANT ពេល​ដែល​បណ្តា​កម្មករ​រ៉ែ​កំពុង​ដេក​លង់លក់ ។ មនុស្ស​ជា​ច្រើន​នាក់​នៅ​តែ​បាត់​ខ្លួន ខណៈ​ប្រតិបត្តិការ​តាម​រុករក​នៅ​បន្ត​ជាមួយ​ជំនួយ​របស់​ប៊ុល​ដូ​ហ្ស័​រ​១៤​គ្រឿង ៕