មាន​ដឹង​ទេ​ថា​ធ្មេញ​ក្នុង​មាត់​ក៏​អាច​សម្លាប់​អ្នក​បាន​ដែរ​!

មាន​ដឹង​ទេ​ថា​ធ្មេញ​ក្នុង​មាត់​ក៏​អាច​សម្លាប់​អ្នក​បាន​ដែរ​!

​សព្វថ្ងៃនេះ​យើង​មាន​បញ្ហា​ជាមួយនឹង​ធ្មេញ​កាន់តែខ្លាំង​ឡើងៗ អាស្រ័យ​ដោយ​មក​ពី​ការខ្វះ​អនាម័យ​នៅ​ក្នុង​ការ​រ​រស់នៅ ហើយ​យើង​មិនបាន​ចាប់អារម្មណ៍​ទេ​ថា​ការ​ឈឺធ្មេញ​អាច​មាន​សភាព​ធ្ងន់ធ្ងរ រហូត​ដល់​អាច​សម្លាប់​យើង​បាន​។ ការព្យាបាល​ធ្មេញ​អាច​ធ្វើឱ្យមាន​បញ្ហា​សុខភាព​ជា​ច្រើន ដូច​ជា​ការ​កើន​ខ្លាំងពេក​នៃ​ប្រព័ន្ធ​ភាពស៊ាំ បញ្ហា​ខាង​សរសៃប្រសាទ និង​ជំងឺ​រ៉ាំរ៉ៃ​ផ្សេងៗ បើសិនជា​គេ​បាន​ប្រើ​ប៉ា​រ៉​ត​នៅ​ក្នុង​ការ​ប៉ះ​ឬ​ស្រោប​ធ្មេញ​។​

​ម្យ៉ាងទៀត វា​អាច​នឹង​មាន​ជំងឺ​ជា​ច្រើន​ទៀត​កើត​ឡើង​ដោយ​ការបង្ក​ជំងឺ នៅពេលដែល​គេ​ចោះ​ធ្មេញ ដង្កូវ​ស៊ី​យក​សរសៃ​ចេញ​។ ហើយ​ដោយ​ធ្មេញ​នី​មួយៗ​សុទ្ធតែ​ត​ភ្ជាប់​ទៅនឹង​សរីរាង្គ​ឯទៀត​ក្នុង​រាងកាយ ការ​ឈឺធ្មេញ​អាច​បង្ក​ការឈឺចាប់​នៅក្នុង​សរីរាង្គ​ផ្សេងៗ ម្ល៉ោះហើយ​បំផ្លាញ​ប្រព័ន្ធ​ភាពស៊ាំ​និង​ជាលិកា​របស់​សរីរាង្គ ផងដែរ​។​

​ខាងក្រោម​នេះ​គឺ​ជា​ជំងឺ​មាត់​-​ធ្មេញ​ដែលបំផ្លាញ​សុខភាព​របស់​អ្នក​។​
១- រន្ធ​ឫសធ្មេញ​
រន្ធ​នៅ​កណ្តាល​ធ្មេញ​ជា​ទី​កន្លែង​នៃ​សាច់​បណ្តូល​ធ្មេញ ដែល​មាន​សរសៃប្រសាទ​ផង​។ កាលណា​មាន​ដង្កូវ​ស៊ី​ធ្មេញ ពេទ្យ​ត្រូវ​ចោះ​ធ្មេញ​យក​សាច់​បណ្តូល​នេះ​ចេញ រួច​បិទ​ភ្ជិត​ដោយ​សារធាតុ​ផ្សេងៗ​។ កាលណា​គេ​មិន​បាន​ព្យាបាល​រន្ធ​នេះ​ឱ្យ​សះជា​និង​អស់​មេរោគ​ទេ វា​នឹង​ធ្វើឱ្យ​មាន​ការ​គុំ​ខ្ទុះ​នៅ​គល់​ធ្មេញ ឬ​នៅក្នុង​ឆ្អឹងធ្គា​ម ធ្វើឱ្យ​មាន​ការឈឺចាប់​យ៉ាងខ្លាំង​។ អាច​មាន​បាក់តេរី​ជាច្រើន​មក​ប្រមូលផ្តុំ​នៅ​ក្នុង​ធ្មេញ រួច​សាយភាយ​ទៅ​ទីកន្លែង​ផ្សេងៗ​នាំ​រាងកាយ​។​
 

២- ការ​ប៉ះ​ធ្មេញ​
គេ​ច្រើន​តែ​ប្រើ​ប៉ា​រ៉​ត​នៅ​ក្នុង​ការ​ប៉ះ​ធ្មេញ​ដង្គុ​វស៊ី​។ ប៉ា​រ៉​ត​ធ្វើឱ្យ​ច្របូកច្របល់​ដល់​ប្រព័ន្ធ​បញ្ចេញ​អង់​ហ្ស៊ី​ម ប្រព័ន្ធ​ភាពស៊ាំ បំផ្លាញ​ភ្នាស​កោសិកា និង​រចនាសម្ព័ន្ធ​របស់​ក្រូម៉ូសូម​។ វា​ក៏​អាច​មាន​ការប៉ះពាល់​យ៉ាងខ្លាំង​ដល់​បេះដូង ខួរក្បាល តម្រង​នោម និង​សួត ផងដែរ​។​
 

៣- ការបង្ក​រោគ​ក្រោយពេល​ដក​ធ្មេញ​
ការដក​ធ្មេញ​ដែល​មិន​បាន​ប្រុងប្រយ័ត្ន​អាច​ធ្វើឱ្យ​មាន​ការប៉ះពាល់​ដល់​ឆ្អឹងធ្គា​ម បង្ក​ទៅ​ជា​ការបង្ក​រោគ​បាន​។ បាក់តេរី​ដែល​ចូល​មក​នៅ​ប្រមូលផ្តុំ​គ្នា​អាច​បញ្ចេញ​ជាតិពុល​ចូលទៅ​ក្នុង​សព្វ​រាងកាយ​បាន​។​

​សរុបសេចក្តី​មក គេ​ត្រូវ​យកចិត្តទុកដាក់​ថែរក្សា​ធ្មេញ​ឱ្យបាន​ល្អ ជៀសវាង​ការ​បណ្តោយ​ឱ្យ​មាន​ការ​ប្រេះ​បែក ឬ​ធ្លុះធ្លាយ ដែល​នឹង​រំខាន​យើង​យ៉ាងខ្លាំង​។ គេ​និយាយថា ធ្មេញ​គឺជា​សរីរាង្គ​ដែល​ធ្វើឱ្យ​យើង​ឈឺចាប់​ជាងគេ គឺ​ឈឺចាប់​នៅពេល​ដែល​វា​ដុះ​ឡើង ឈឺចាប់​នឹង​ថែរក្សា​វា​ហើយ​និង​ឈឺចាប់​នៅក្នុង​ពេល​ដែល​បាត់បង់​វា​ទៅវិញ​៕
 

​ប្រែ​សម្រួល​ដោយ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។