អាជីវករ​ខ្មែរ ថៃ មក​តាំងពិព័រណ៍​លក់ទំនិញ​តិចជាង​ការរំពឹងទុក ក្នុង​ពិព័រណ៍​នៅ​កោះកុង​

កោះកុង: លោក សុវណ្ណ ប៊ុនធឿន ប្រធាន​ស្នាក់ការ​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម​ ​និង​ជាម​ន្រី្ត​សម្របសម្រួល​ការតាំងពិព័រណ៍​ថ្នាក់​ខេត្ត បាន​ប្រាប់​កេ​ហ​ទំព័រ CEN ថា ស្តង់​ពិព័រណ៍​លក់ទំនិញ ដែល​អាជ្ញាធរ​បាន​ត្រៀម​ចំនួន ២១០​ស្តង់ ហើយ​រំពឹងថា នឹងមាន​បងប្អូន​អាជីវករ​មកពី​បណ្តា​ខេត្ត​ក្នុងប្រទេស​កម្ពុជា និង​ប្រទេស​ថៃ នាំយក​ទំនិញ​របស់ខ្លួន​មក​ដាក់តាំង​លក់​យ៉ាងហោចណាស់​ក៏បាន​ពី ១៥០ ទៅ ១៦០​ស្តង់​ដែរនោះ តែ​ជាក់ស្តែង​បានត្រឹមតែ​ជិត ១០០​ស្តង់​ប៉ុណ្ណោះ ដែលជា​ចំនួន​មួយ​តិចជាង ការរំពឹងទុក​។​
​    ​
​លោក ប៊ុន ធឿន បានបញ្ជាក់​ពី​មូល​ហេតុថា បញ្ហា​ដែល​នាំ​ឲ្យ​ចំនួន​អាជីវករ​មានការ​ថយចុះ ដោយសារតែ​នៅ​ក្នុងឱកាស​បុណ្យអុំទូក​នេះ មានការ​រៀបចំ​តាំងពិព័រណ៍​ស្រដៀង​គ្នា​នៅ​ច្រើន​កន្លែង ដូចនេះ ធើ្វ​ឲ្យ​ពួកគាត់​មិនអាច​ចល័ត​មក​ទាន់​។​
​    ​
​តែ​ទោះជា​យ៉ាងណា​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​មកលេង​កំសាន្ត​នៅ​ទីកន្លែង​
​តាំងពិព័រណ៍​អបអរ​បុណ្យអុំទូក ក៏បាន​សំដែង​នូវ​ការខកចិត្ត​ផងដែរ ដោយ​ការតាំងពិព័រណ៍​​លក់ទំនិញ​លើក​នេះ មាន​សភាព​ស្ងប់ស្ងាត់ និង​ពុំមាន​ការប្រគុំ​ត​ន្រី្ត ព្រមទាំង​ការលេង​ល្បែង​ប្រជាប្រិយ៍​ផ្សេងៗ ឲ្យ​មាន​ភាព​អ​ធឹ​ក​អធម​ដូច​លើក​មុនៗ​។​
​    ​
​សូមបញ្ជាក់ថា នៅក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ​នេះ អាជ្ញាធរ​ខេត្តកោះកុង បានរៀបចំ​ពី​ធី​តាំងពិព័រណ៍​លក់ទំនិញ​មិត្តភាព​កម្ពុជា ថៃ ចំនួន ៦​ថ្ងៃ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី​២២ រហូតដល់​ថ្ងៃទី​២៨ វិច្ឆិកា ឆ្នាំ​២០១៥៕

អាជីវករ​ខ្មែរ ថៃ មក​តាំងពិព័រណ៍​លក់ទំនិញ​តិចជាង​ការរំពឹងទុក ក្នុង​ពិព័រណ៍​នៅ​កោះកុង​

អាជីវករ​ខ្មែរ ថៃ មក​តាំងពិព័រណ៍​លក់ទំនិញ​តិចជាង​ការរំពឹងទុក ក្នុង​ពិព័រណ៍​នៅ​កោះកុង​

អាជីវករ​ខ្មែរ ថៃ មក​តាំងពិព័រណ៍​លក់ទំនិញ​តិចជាង​ការរំពឹងទុក ក្នុង​ពិព័រណ៍​នៅ​កោះកុង​
​រូបថត​៖​ការតាំងពិព័រណ៍​មិត្ត​ភាព​កម្ពុជា ថៃ នៅ​ខេត្តកោះកុង មាន​សភាព​ស្ងប់ស្ងាត់​ខុសពី​ការរំពឹងទុក​