ខ្សែប្រយុទ្ធ​ក្លិប Everton រ៉ូ​មេ​លូ លូ​កា​គូ ត្រៀម​ផ្លាស់​ប្ដូរ​លំនៅ​ឋាន​ដើម្បី​សុវត្ថិភាព​ពី​ភេរវកម្ម

កីឡាករ​រ៉ូ​មេ​លូ លូ​កា​គូ ខ្សែប្រយុទ្ធ​ជម្រើសជាតិ​ប៊ែ​ល​ហ្ស៊ិ​ក​របស់​ក្លិប​ Everton កំពុង​ត្រៀម​លក់​ផ្ទះ​នៅ​ទីក្រុង​ព្រុ​ច​សែ​ល ក្រោយ​ពី​ប្រទេស​លោក​មាន​ពាក់ព័ន្ធ​នឹង​ប្រភព​ផ្ដល់​ជម្រក​ដល់​ក្រុម​ភេរវកម្ម ខណៈ​កីឡាករ​ផ្សេង​ទៀត​ក៏​កំពុង​ត្រៀម​ធ្វើ​ដូច​រូប​លោក​ដែរ ។ ទីក្រុង​ព្រុ​ច​សែ​ល គឺជា​កន្លែង​ដែល​ត្រូវ​ប្រុង​ប្រយ័ត្ន​ព្រោះ​អ្នក​បង្ក​ភេរវកម្ម​នៅ​ទី​ក្រុងប៉ារីស កាលពី​ពាក់កណ្ដាល​ខែវិច្ឆិកា មាន​ពាក់ព័ន្ធ​ជាមួយ​ជនជាតិ​ប៊ែ​ល​ហ្ស៊ិ​ក ។ លូ​កា​គូ បញ្ជាក់​ថា ដោយសារ​មាន​ហេតុការណ៍​ចលាចល​បែប​នេះ លោក​ត្រូវ​ផ្លាស់​ប្ដូរ​លំនៅ​ឋាន​ឱ្យ​បាន​ឆាប់​តាមតែ​អាច​ធ្វើ​ទៅ​បាន ។ លើស​ពី​នេះ កីឡាករ​ក្រុម​ជម្រើសជាតិ​ប៊ែ​ល​ហ្ស៊ិ​ក​ប្រហែល​ពី​៣០-៤០​នាក់ នៅ​ទីក្រុង​ព្រុ​ច​សែ​ល ក៏​គិត​រក​ច្រកចេញ​គ្រប់​គ្នា ៕