ដំឡើង​​អំពូល​​ភ្លើងហ្វា​ប្រភេទ​LED​​​នៅ​តាម​រមណីយដ្ឋាន​និង​សួន​ច្បារ​

រាជធានី​ភ្នំពេញ ៖ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ ​បាន​ឲ្យ​ដឹង​ថា សកម្មភាព​ដំឡើង​អំពូល​​​ភ្លើង​​ហ្វា​ប្រភេទLEDចំនួន​៣០​ហ្វា​ នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ និង​ចំនួន១៦​ហ្វា នៅ​ទីលាន​ប្រជា​ធិ​ប​តេ​យ្យ​ ​ដើម្បី​​​អប​អរ​​សាទរ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំ​​ទូក បណ្តែតប្រទីប​ អកអំបុក និង​សំពះ​ព្រះ​ខែ ​។

ជាមួយ​គ្នា​នេះ​ដែរ​ ​ក្រុម​ការ​ងារ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​​រាជធានី​ភ្នំពេញ ​បាន​និង​​កំពុង​​តុប​តែង​លម្អ​​អំពូល​ភ្លើង​​​តាម​ដើម​​​ឈើ សួនច្បារ​មុខ​អតីត​ប៉ុស្តិ៍​លេខ​៣​​ផង​ដែរ ៕