យន្ត​ហោះ​តួក​គី​បាញ់​ធ្លាក់​ធុន​ SU-24 របស់​រុស្ស៊ី

យន្ត​ហោះ​ប្រយុទ្ធ​ដែល​បាញ់​ធ្លាក់​កា​ល​ពី​ថ្ងៃ​ទី​២៤ វិច្ឆិកា ដោយ​បណ្តា​យន្ត​ហោះ​ប្រដេញ​តួក​គី​នៅ​ព្រំ​ដែន​តួក​គី​-ស៊ីរី​ ។

បើ​តាម​ក្រសួង​ការ​ពារ​ប្រទេស​រុស្ស៊ី​ថា ជា​យន្ត​ហោះ​រុស្ស៊ី​ដែល​តវ៉ា​យន្ត​ហោះ​​នេះ​ពុំ​បាន​ហោះ​រំលោភ​ដែន​អាកាស​តួក​គី​ដូច​ការ​ចោទ​ប្រកាន់​របស់​ក្រុង​អង់​ការ៉ា​ឡើយ ។

យោង​តាម​ក្រសួង​ការ​ពារ​បរទេស​រុស្ស៊ីថា រុស្ស៊ី​អាច​បង្ហាញ​ថា យន្ត​ហោះ​នេះ​ស្ថិត​ក្នុង​ដែន​អាកាស​ស៊ីរី​។ ចំណែក​ប្រភព​ជិត​ដិត​នឹង​វិមាន​ប្រធានា​ធិបតី​តួក​គី​គូស​បញ្ជាក់​ថា យន្ត​ហោះ​នេះ​ធុន SU-24ពុំ​មែន​ដូច​ព័ត៌​មាន​មុន​នេះ​ថា ជា​យន្ត​ហោះ​ MIG-29 ឡើយ។

ក្រុង​ម៉ូស្គូ​បញ្ជាក់​ថា អ្នក​បើក​យន្ត​ហោះ​ប្រដេញ​នេះ​ទាំង​២​នាក់​អាច​លោត​ចេញ​តាម​ឆត្រ​យោង​។ ​​​​​​យោង​តាម​ទូរ​ទស្សន៍​ ONN TURK ថា អ្នក​បើក​ម្នាក់​ស្ថិត​ក្នុង​កណ្តាប់​ដៃ​ពួក​យុទ្ធ​ជន​តួក​មេនី​ នៅ​ភាគ​ខាង​ជើង​ស៊ី​រី៕