រុស្ស៊ី បន្តជំនួញនុយក្លេអ៊ែរឡើងវិញជាមួយអ៊ីរ៉ង់ ខណៈទណ្ឌកម្មត្រូវបានលប់ចោល

តេរ៉ង់៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន នឹងបន្តកិច្ចព្រមព្រៀងពាណិជ្ជកម្មនុយក្លេអ៊ែរ ជាមួយអ៊ីរ៉ង់ឡើងវិញ។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍ ប៊ីប៊ីស៊ី (BBC) នៅថ្ងៃចន្ទនេះ។

ចំណាត់ការថ្មីនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីមានការរំាងខ្ទប់ពីអន្តរជាតិ ស្តីពីកម្មវិធីនុយក្លេអ៊ែរ មកលើប្រទេសអ៊ីរ៉ង់។ ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ មកលើអ៊ីរ៉ង់ នឹងត្រូវលប់ចោល បន្ទាប់ពីកិច្ចព្រមព្រៀងជាមួយរុស្ស៊ី ត្រូវបានចុះហត្ថលេខានៅកក្កដា កន្លងទៅនេះ។

រុស្ស៊ី និយាយថា ខ្លួននឹងជួយការនាំចេញរបស់អ៊ីរ៉ង់ នូវសារធាតុអ៊ុយរ៉ាញ៉ូម ដ៏សម្បួរហូរហៀរ នៅតំបន់ Arak និង Fordo។

អ៊ីរ៉ង់ និយាយថា កម្មវិធីនុយក្លេអ៊ែរនេះ គឺធ្វើឡើងដើម្បីប្រយោជន៍ជនស៊ីវិល និងមិនមែនបែបយោធានោះទេ។

លោក ពូទីន កំពុងស្ថិត នៅក្នុងទីក្រុងតេរ៉ង់ ដើម្បីចូលរួមកិច្ចប្រជុំកំពូល នៃប្រទេសនាំចេញហ្គាស៕

រុស្ស៊ី បន្តជំនួញនុយក្លេអ៊ែរឡើងវិញជាមួយអ៊ីរ៉ង់ ខណៈទណ្ឌកម្មត្រូវបានលប់ចោល

រុស្ស៊ី បន្តជំនួញនុយក្លេអ៊ែរឡើងវិញជាមួយអ៊ីរ៉ង់ ខណៈទណ្ឌកម្មត្រូវបានលប់ចោល