រដូវភ្លៀង​រាំងស្ងួត​មកដល់​ឈ្មួញ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ឆ្លងដែន​ទៅ​វៀតណាម ច្រក​ប៉ុស្តិ៍​ដាក់​ដាំ និង​ប៉ុ​ស្គិ៍ កង់​ឡង់ គ្រប់គ្រង​ដោយ​លោក យ៉ូ សុធា បាន​យ៉ាង​រលូន​

​ខេត្ត​មណ្ឌល​គី​រី​៖ ផ្ទុះអាវុធ​ជាច្រើន​គ្រាប់ កាលពី​យប់​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ ត្រង់ចំណុច​ផ្លូវបំបែក កង់​ឡង់ ដែល​គេ​សង្ស័យថា អាច​បណ្តាលមកពី​និយាយ​ថ្លៃ​គ្នា​មិនត្រូវ​រឿង​ចេញ​ឡាន​ដឹកឈើ​ឆ្លង់ដែន​ទៅ​ប្រទេស​វៀតណាម​។ ជំនួញ​ឈើ​ប្រណីត​ចាប់​កម្រើក​ឡើងវិញ​នៅ​ច្រក​ប៉ុស្តិ៍​ដាក់​ដាំ និង​ប៉ុ​ស្គិ៍ កង់​ឡង់ ក្នុង​ទឹកដី​ស្រុក​អូររាំង​ខេត្ត​មណ្ឌល​គី​រី ដែលជា​ទម្លាប់​ទៅហើយ​ជា​រៀងរាល់ឆ្នាំ​ឲ្យ​តែ​រដូវភ្លៀង​រាំងស្ងួត​ឈ្មួញ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ឆ្លងដែន​ទៅ​វៀតណាម​បាន​យ៉ាង​រលូន ដែល​គេ​សង្ស័យថា លោក យ៉ូ សុធា មេ​ប៉ុស្តិ៍នគរបាល​ច្រក​ដាក់​ដាំ និង​ប៉ុ​ស្គិ៍ កង់​ឡង់​ជា​អ្នក ឃុបឃិត​ទើប​ឡាន​ដឹកឈើ​ឆ្លងកាត់​ទីនោះ​គ្មាន​ការបង្ក្រាប​។​

តាម​សេចក្ដី​យ​ការណ៍​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​បី​ថ្ងៃ​គិតពី​ថ្ងៃទី​២០​ដល់​២៣ ខែ​វិច្ចិកា​នេះ មាន​រថយន្ដ​ដឹកឈើ​ប្រណីត​ចរាចរណ៍​ទាំងយប់​ទាំង​ថ្ងៃ​១០ ទៅ​២០​គ្រឿង សុទ្ធតែ​រថយន្ដ​ម៉ា​លុច​ស៊ី​សឡង់​គ្រី​ស័​រ ផ្ទុក​ឈើ​ពេញៗ​ព្រៀប​សម្រុក​ដឹកចេញទៅ​ប្រទេស​វៀ​ណា​ម​តាម​ច្រក​ប៉ុស្តិ៍​ដាក់​ដាំ ។

ពលរដ្ឋ និង​ក្រុម​ឈ្មួញ​តូចតាច​បាន​និយាយ​ឲ្យ​ដឹងថា មេ​ឈ្ញួ​ញ​ប្រមូល​ទិញ​ឈើ​សព្វថ្ងៃនេះ​គឺ មាន ឈ្មោះ ជឿ​ង ជា​ជន​ជ​តិ​វៀតណាម ដែល​កន្លងមក ធ្លាប់​ប្រមូល​ទិញ​នៅ​ស្រុក​អូររាំង ហើយ​នរណាៗ​ក៏​ធ្លាប់​ឮឈ្មោះ ថៅកែ ជឿ​ង នេះដែរ ពីរ​ព្រោះ​ឈ្មួញ​ឈ្មោះ​ជឿ​ង​នេះ​ហ៊ាន​ទិញ​ឈើ​គ្រប់​ប្រភេទ​ក្នុងតម្លៃ​ថ្លៃៗ​ជាងគេ​។ ហើយ​បច្ចុប្បន្ន​ក្រុម​ឈ្មួញ​តូចតាច​កំពុងតែ​ប្រមូល​ឈើ​ចេញពី​តំបន់​ព្រៃ​អភិរក្ស​ជីវៈចម្រុះ WCS ចេញពី​ស្រុក​អូររាំង និង​ចេញ​មកពី​ភូមិ​ពូ​តាំង និង​ពី​ទី​រួម​ខេត្តមណ្ឌលគិរី​នាំយកទៅ​លក់​នៅ​ប្រ​ទស​វៀតណាម តាម​ច្រករបៀង កង់​ឡង់ ដោយ​ឆ្លង់កាត់​ចំណុច​ក្រោយ​បន្ទាយ​វរៈ​ការពារ​ព្រំដែន​លេខ​621 តាម​ភូមិ​ដាក់​ដាំ ដោយ​រលូន​គ្មាន​សមត្ថកិច្ច ឬ​ជំនាញ​ខាង​រំខាន​ឡើយ​។

ចំណែក​រឿង​ពាក់ព័ន្ធ​ករណី​ផ្ទុះអាវុធ​កាលពី​យប់មិញ ត្រូវបាន​លោក ខាត់ សាក មេបញ្ជាការ​សឹង​រង​ស្រុក​អូររាំង ប្រាប់​អោយ​ដឹក​ថា កម្លាំង​ទាហាន​របស់លោក ពិតជា​បាន​បាញ់កាំភ្លើង​មួយគ្រា​ប់​មែន ព្រោះ​រឿង​ចោរលួច​អង្រឹង នឹង​សម្ភារៈ​ផ្សេងៗ របស់​ទាហាន​ដែល​ឈរជើង​ចាំ​បង្ក្រាប​បទល្មើស​នៅ​ទីនោះ មិនមែន​រឿង​និយាយ​ថ្លៃ​គ្នា​មិនត្រូវ​រឿង​លួច​ដឹកឈើ​ឆ្លងដែន​ដូច​ការចទ​ប្រកាន់​ខាងលើ​នោះទេ​។

ដោយឡែក លោក យ៉ូ សុធា មេ​ប៉ុ​ស្គិ៍​នគរបាល​ច្រក​ដាក់​ដាំ​បាន​បញ្ជាក់ប្រាប់​តាម​ទូរស័ព្ទ​ថា បើសិន​អ្នកព័ត៌មាន​រក ឃើញថា មាន​បទល្មើស​ចេញ​តាម​ច្រក​ដែល​លោក​គ្រប់គ្រង​សូម​ថត​ឲ្យ​បាន និង​ធ្វើការ​ចុះផ្សាយ​តាម​វិជ្ជាជីវៈ​ទៅ តែ​ឲ្យ​ត្រឹមត្រូវ បើ​ព៌​ត័​មាន​មិន​ពិត​ចេះតែ​ផ្សាយ​ប្រយ័ត្ន​មានរឿង ៕ ឦសាន​២ ​

KA-24-11-2015-00 KA-24-11-2015-01 KA-24-11-2015-03 KA-24-11-2015-04 KA-24-11-2015-05