បាញ់ប្លន់២ករណី យកម៉ូតូ ២គ្រឿង របួសធ្ងន់-ស្រាល ២នាក់ នៅខេត្តកំពត

កំពត៖ អំពើប្លន់ពីរករណីបានកើតឡើងនៅយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅក្នុងស្រុកទឹកឈូ និងបន្ទាយ មាសក្នុងខេត្តកំពត ដោយក្រុមចោរសុទ្ធ តែប្រើកាំភ្លើង AK ស្ទាក់បាញ់ប្លន់យកម៉ូតូពីរគ្រឿង បានដោយសុវត្ថិភាព បណ្តាលម្ចាស់ម៉ូតូពីរនាក់ បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍បាញ់ ប្លន់ដាច់ដោយឡែកពីគ្នានេះ។

មន្រ្តីនគរបាលខេត្តកំពត បានឲ្យដឹងថា ហេតុការណ៍ប្លន់ទី១ បានកើតឡើងនៅម៉ោង ១០ និង៣៥នាទី យប់ថ្ងៃទី ២៣ ខែវិច្ឆកា ឆ្នាំ២០១៥ ត្រង់ចំណុចខាង លិចស្ពានដុកត្រុំ ចម្ងាយ១៥០ម៉ែត្រ លើផ្លូវជាតិលេខ៣ (កំពត-ព្រះសី ហនុ) ក្នុងភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។ ហេតុការណ៍ប្លន់ករណីទី១នេះ ក្រុមចោរប្លន់ប្រដាប់ កាំភ្លើង AK មានគ្នាពីនាក់ ជិះម៉ូតូឌុបគ្នា ១គ្រឿង បានស្ទាក់បាញ់ប្លន់យកម៉ូតូជនរងគ្រោះបានសម្រេច ០១គ្រឿង ម៉ាកសង់សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០០៨ឡើងតែម២០១៥ អត់ស្លាកលេខ បណ្តាលឲ្យ ជនរងគ្រោះម្នាក់ របួសធ្ងន់ និងម្នាក់របួសស្រាល។ ហេតុការណ៍នេះ កើតឡើងខណៈជនរងគ្រោះ កំពុងជិះម៉ូតូ ចេញពីស៊ីការ នៅក្នុងភូមិរលួស សំដៅទៅញ៉ាំបង្អែម នៅក្នុងទឹកដីទីរួមខេត្តកំពតនោះ។ ក្រោយធ្វើសកម្មភាពប្លន់រួច ក្រុមចោរ ក៏បានជិះម៉ូតូបើកគេចខ្លួនបាត់ដោយសុវត្ថិភាព សំដៅចូលទៅក្នុងក្រុងកំពត។

ជនរងគ្រោះមាន ឈ្មោះ វង់ សៀក ភេទស្រី អាយុ ៤៨ឆ្នាំ មុខរបរកសិករ រងរបួសត្រូវគ្រាប់កាំភ្លើងចំកំភួនដៃខាង ឆ្វេង ជាអ្នកបើកបរម៉ូតូ និងម្នាក់ទៀត ឈ្មោះ អិន ក្រូច ភេទប្រុស អាយុ ៤៦ឆ្នាំ មុខរបរអ្នកនេសាទសមុទ្រ ជិះពី ក្រោយ បានរងរបួសធ្ងន់ចំក្បាល។ អ្នកទាំង២ ជាអ្នករស់នៅជិតខាងគ្នា ក្នងភូមិ ឃុំកើតហេតុខាងលើ។ ហេតុការណ៍ប្លន់ករណីទី២ កើតឡើងនៅម៉ោង ១១ និង១០នាទីថ្ងៃទី២៣ ខែវិច្ឆកា ឆ្នាំ២០១៥ លើដងផ្លូវស្ងាត់ ជ្រងំមួយ ស្ថិតក្នុងភូមិដំណាក់ត្រយឹង ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត។ បើតាមសមត្ថកិច្ចបានអះអាង ថា ជនសង្ស័យមានគ្នាចំនួនពីរនាក់ បានប្រើប្រាស់កាំភ្លើង AK ០១ដើម ធ្វើសកម្មភាពស្ទាក់ផ្លូវ បាញ់គំរាមចំនួន ០១គ្រាប់ ហើយប្លន់យកម៉ូតូបានសម្រេច ខណៈជនរងគ្រោះកំពុងបើកបរម៉ូតូម្នាក់ឯង ម៉ាកសង់សេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០១៥។ ជនរងគ្រោះ មិនមានទទួលគ្រោះថ្នាក់អ្វីឡើយ។

ក្រោយហេតុការណ៍ទាំងពីរករណីនេះ សមត្ថកិច្ចបានអះអាងថា ខ្លួនបាននិងកំពុងសហការគ្នា បន្តចុះធ្វើការអង្កេត ស្រាវជ្រាវរកជនសង្ស័យមកផ្តន្ទាទោស៕

បាញ់ប្លន់២ករណី យកម៉ូតូ ២គ្រឿង របួសធ្ងន់-ស្រាល ២នាក់ នៅខេត្តកំពត
បាញ់ប្លន់២ករណី យកម៉ូតូ ២គ្រឿង របួសធ្ងន់-ស្រាល ២នាក់ នៅខេត្តកំពត
បាញ់ប្លន់២ករណី យកម៉ូតូ ២គ្រឿង របួសធ្ងន់-ស្រាល ២នាក់ នៅខេត្តកំពត

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត