ពលករ​ខ្មែរ​ស្របច្បាប់​ប្រមាណ​ជាង ​៥០០​ នាក់​ក្រោយ​តវ៉ា​សុំ​តំឡើង​ប្រាក់ខែ ត្រូវបាន​អាជ្ញាធរ​ថៃ​បញ្ជូន​មកវិញ​

Sanofi

បន្ទាយមានជ័យ ៖ (​លោក កែ វុទ្ធី​) ពលករ​ខ្មែរ​ស្របច្បាប់​ប្រមាណ​៥០០​នាក់​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​ក្រោយ​ធ្វើការ​តវ៉ា​សុំ​តំឡើង​ប្រាក់ខែ​ត្រូវបាន​អាជ្ញាធរ​ថៃ​បញ្ជូន​ត្រឡប់មកវិញ​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​។​

​តំណាង​ពលករ​ខ្មែរ​បាន​ប្រាប់ថា ៖ ពលករ​ខ្មែរ​ដែល​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​តាមរយះ​ក្រុមហ៊ុន CSSG នៅក្នុង​ប្រទេស​កម្ពុជា ទៅធ្វើ​ការ​នៅ ខេត្ត​ឈុន​បូរី​ដែលមាន​ធ្វើការ​សំណង់​និង​រោងចក្រ​ហើយ​ទទួលបាន​ប្រាក់ខែ​ដែល​សមរម្យ​និង​ធ្វើ​កម្លាំង​ពលកម្ម​ទើប​នាំគ្នា​ធ្វើ​ការតវ៉ា​សុំអោយ​ក្រុមហ៊ុន​តំលើង​តំលៃ​ពលកម្ម​រឺ​ប្រាក់ខែ និង បញ្ចុះ​តំលៃ​បន្ទប់​ស្នាក់នៅ​។​

​តំណាង​ពលករ​បាន​បញ្ជាក់ថា ៖ ក្រោយពេល​ពលករ​ខ្មែរ​ធ្វើការ​តវ៉ា​ហើយ​ក្រុមហ៊ុន​ថៃ​មិនបាន​គោរព​តាម​កិច្ចសន្យា​ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់បញ្ជូន​មកវិញ​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​។​ ពលករ​ខ្មែរ​ដែល​ត្រូវ​អាជ្ញាធរ​ថៃ​បញ្ជូន​មកវិញ​បាន​សុំ​ណូ​ម​ពរ​សុំអោយ​ប្រមុខ​រាជរដ្ឋាភិបាល​ជួយ​ដល់​ពលករ​ខ្មែរ​ដែល​ធ្វើការ​ស្រុក​ក្រៅ​អោយ​តំលៃ​ប្រាក់ខែ​សមរម្យ​តាម​កម្លាំង​ពលកម្ម​ដែល​ក្រុមហ៊ុន​សន្យា​ជាមួយ​ពលករ​ខ្មែ​។ (​ប្រភពពី TV5)

Related