តួកគី​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​រុស្ស៊ី​នៅ​ក្បែរ​ព្រំដែន​ស៊ីរី

តាម​ប្រភព​ព័ត៌មាន ​ពី​កងទ័ព​តួកគី ​យន្តហោះ​ចម្បាំង​មួយ ​ត្រូវ​បាន​បាញ់​ទម្លាក់ ​ដោយ​កង​កម្លាំង​តួកគី ​ បន្ទាប់​ពី​តួកគី​អះអាង​ថា ​យន្តហោះ​នោះ​បាន​ហោះ​ទន្រាន​ចូល​ក្នុង​ដែន​អាកាស​តួកគី។ រុស្ស៊ី​បាន​ចេញ​មុខ​អះអាង​ភ្លាមៗ ​ថា​យន្តហោះ​នោះ​ជា​យន្តហោះ​របស់​ខ្លួន ​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​ស៊ីរី​ ហើយ​រុស្ស៊ី​អាច​នឹង​មាន​ភស្តុតាង​គ្រប់គ្រាន់ ​ថា​យន្តហោះ​នោះ ​មិន​បាន​ហោះ​ចូល​រំលង ​ទៅ​ក្នុង​ដែន​អាកាស​​តួកគី​ទេ។