បក្ស​ប្រឆាំង​ប្រកាស​ស្វែង​រក​យុត្តិធម៌​ និង​ស្ថេរភាព​នយោបាយ​

ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ កឹម សុខា ​បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​នៅ​រសៀល​ថ្ងៃ​ទី​២៤ ​វិច្ឆិកា​នេះ។​ ឆ្លើយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​ លោក កឹម សុខា ​បាន​ស្នើ​ឱ្យ​មាន​ការ​ស្វែង​រក​យុត្តិធម៌​ចំពោះ​តំណាង​រាស្ត្រ​ទាំង​ពីរ​រូប​ និង​ប្រកាស​ពី​បំណង​ចង់​ជួប​ជាមួយ​ដៃគូ​បដិបក្ខ​ដើម្បី​បន្ធូ​រ​បន្ថយ​កំដៅ​នយោយ។ ​គណបក្ស​កាន់​អំណាច​ប្រកាស​មិន​ចរចា​រឿង​លើក​លែង​ទោស​លោក សម រង្ស៊ី។​