ផ្លែ​ដូងទុំ​ដុះ​ក្នុង​ធ្លាយ​នៅលើ​ដើម​ដូង​ជា​រឿង​ចម្លែក​កម្រ​មាន តាម​ទំនាយ​ថា​ជា​រឿង​មិនល្អ​ធ្វើអោយ​ម្ចាស់​មានទុក្ខ​ភ័យ​

​ខេត្តកំពង់ឆ្នាំង​៖ មានរឿង​ដែល​គេ​កម្រ​ឃើញ គឺមាន​ផ្លែ​ទូង​ទុំ​មួយ​ផ្លែ​នៅក្នុង​ធ្លាយ​នៅលើ​ ​ដើម​ដូង​ដោយ​ដុះ​ចេញ​ពន្លក​ជាង​៤​តឹក រឿងនេះ​ត្រូវបាន​អ្នកយកព័ត៌មាន​យើង​ឃើញ​នៅក្នុង​លំនៅដ្ឋាន​មួយ ក្នុងភូមិ​ថ្នល់​ថ្មី ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្ត​កំពង់​ឆ្នាំ កាលពី​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៥​។​ ​ ​

អ្នកស្រុក​ភូមិ​ថ្នល់​ថ្មី បាន​និយាយ​អោយដឹងថា​៖ លំនៅដ្ឋាន​ដែលមាន​ផ្លែ​ដូង​ដុះ​ក្នុង​ ​ធ្លាយ​នៅលើ​ដើម​ដូង​នេះ​ម្ចាស់​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​ខេត្ត​ជិត​២​ឆ្នាំ​ហើយ ក្នុង​រឿង​ជំពាក់​លុយ​គេ​។ តាម​ការកត់សំគាល់រ​បស់​ចាស់​ក្នុងស្រុក​បានអោយដឹងថា​៖ លំនៅដ្ឋាន​ខាងលើនេះ​ម្ចាស់ផ្ទះ​ជា​មន្ត្រីរាជការ​ខេត្ត​មុន​ក៏​រស់នៅ​មិនបាន​សុខ​ដែរ ក្រោយមក​គាត់​ក៏បាន​លក់​ផ្ទះ​និង​ដី​នេះ​អោយ​ម្ចាស់​ក្រោយ ហើយ​ម្ចាស់​ក្រោយនេះ​ក៏​រស់នៅ និង​ប្រកបមុខរបរ​រកស៊ី​ក៏​មិនបាន​សុខ​ដែរ រហូតដល់​មានរឿង​ជាប់ពន្ធនាគារ​ខេត្ត ជិត​២​ឆ្នាំ​មិនទាន់​រួចខ្លួន​ដល់​សព្វថ្ងៃនេះ​។​ ​ ​

​លោកតា​ម្នាក់​ដែល​ចេះ​មើល​ក្បួន​សង់ផ្ទះ​នៅក្នុង​លំនៅដ្ឋាន​អោយបាន​សេចក្តីសុខ​ ​បានអោយដឹងថា​៖ ការ​សង់ផ្ទះ​រស់នៅក្នុង​ដី​សង់​លំនៅដ្ឋាន​អោយបាន​សេចក្តីសុខ គឺ​មិន​ ​មែន​ចេះតែ​សង់ៗ​គ្មាន​ក្បួនខ្នាត​នោះទេ ព្រោះថា​ដីស​ង់​លំនៅដ្ឋាន​មាន​កន្លែង​សង់​ទៅ​រស់​នៅបាន​សុខ និង​សង់​ទៅ​រស់នៅ​មានទុក្ខ​ដូចជា សង់​ចំ​កន្លែង ចោរលួច ប្រពន្ធ​ផិត ប្តី​មាន​ស្រី ភ្លើង​ឆេះ​ផ្ទះ កន្លែង​រកស៊ី​មាន​ក្លាយជា​មហាសេដ្ឋី ។​ល​។ ដោយឡែក​អ្នក​សង់ផ្ទះ​ល្វែង​រស់នៅ​វិញ ក៏មាន​ក្បួនខ្នាត​រៀន​ចំ​កន្លែង​រស់នៅ​ដែរ គឺត្រូវធ្វើ​បន្ទប់ដេក​កន្លែង​ណា​បាន​សុខ កន្លែង​ណា​មានទុក្ខ​។​ ​ ​

ករណី​ដូង​ដុះ​ក្នុង​ធ្លាយ​នៅលើ​ចុង​ដូង​នេះ​ក៏​ជា​រឿង​មិនល្អ​ដែរ ដែល​ម្ចាស់​ដូង​គួរ​អោ​ ​យ​បេះ​ផ្លែ​ពេល​វា​ទុំ​ទម្លាក់​មក​ដី កុំអោយ​វា​ដុះ​នៅក្នុង​ធ្លាយ​លើ​ដើម​ទើប​ជាការ​ល្អប្រសើរ​ ​តែ​នេះ​គ្រាន់​ជា​រឿង​អ​បិ​យ​ជំនឿ​តែប៉ុណ្ណោះ ជឿ​មិន​ជឿ​សម្រេច​លើ​មនុស្ស​ជា​ពិសោធន៍​ ​មើលទៅ ប៉ុន្តែ​អ្នក​ជឿ​ភាគច្រើន​ក៍​ធ្លាប់មាន​សេចក្តីសុខ​រួចមកហើយ​៕ រិ​ទ្ធិ ជ័យ

១ ២​ ​ ​ ​