ជំហរ​ដ៏​ស្មុគស្មាញ​របស់​បារាំង ដែល​ស្ថិតនៅ​ចន្លោះ​អាមេរិក និង​រុស្ស៊ី

នៅ​១០​ថ្ងៃ​ក្រោយ​ភេរវកម្ម​ក្នុង​ក្រុង​ប៉ារីស ដែល​បាន​សម្លាប់​មនុស្ស​១៣០​នាក់ ប្រធានាធិបតី​បាន​ផ្តើម​យុទ្ធនាការ​ការទូត បញ្ចុះបញ្ចូល​ប្រទេស​ដទៃ​ឲ្យ​ចូលរួម​ការវាយប្រហារ​ទៅលើ​ក្រុមជីហាត​អង្គការរដ្ឋអ៊ីស្លាម​នៅ​ស៊ីរី ដែល​ទទួល​ខុសត្រូវ​លើ​ភេរវកម្ម​ក្នុង​ក្រុង​ប៉ារីស។ នៅថ្ងៃ​អង្គារ ទី ២៤ វិច្ឆិកា លោក​ប្រធានាធិបតី​អាមេរិក ត្រូវ​ធ្វើដំណើរ​ទៅ​ជួប​លោក​អូបាម៉ា នៅ​ទីក្រុង​វ៉ាស៊ីនតោន មុន​នឹង​ទៅ​ជួប​លោក​ប្រធានាធិបតី​រុស្ស៊ី នៅ​ទីក្រុង​ម៉ូស្គូ នៅ​ថ្ងៃ​ព្រហស្បតិ៍។