វាសនា ​អតីត​តារា​សិល្បៈ​ ៥​ ដួង​មាន​លក្ខណៈ​ខុសគ្នា​បែបណា​ ?

Sanofi

ពេលវេលា​បាន​កន្លងផុតទៅ​១៥​ឆ្នាំ​ហើយ​ពោល​បើ​គេ​ក្រឡេក​ទៅកាន់​អតីត​កាលពី​អំឡុង​ដើម ទសវត្សរ៍​ឆ្នាំ​២០០០​ ទស្សនិកជន​ខ្មែរ​បាន​ចងចាំ​ថា​មាន​តារា​សិល្បៈ​ដែល​លេចធ្លោ​និង​មាន​រូប​សម្រស់ ស្រស់ស្អាត​គួរ​ជាទី​ចាប់អារម្មណ៍​ចំនួន​៥​នាក់​ក្នុងនោះ​មាន​ស្រី​តូច ចំណាន​, ពេជ្រ ច័ន្ទ​បរ​មី , ឱក បូរី , សៀម ស្រី​ណុ​ច និង ឡាយ លក្ខិណា ដែល​មកទល់ពេលនេះ​បើ​ទោះ​ឈប់​ពី​អាជីព​សិល្បៈ​តែ​ក៏ មិន​ប្រាកដថា​មាន​វាសនា​ដូចគ្នា​ឡើយ​។​

ស្រី​តូច ចំណាន ​៖ បាន​ចូលប្រឡូក​សិល្បៈ​ចម្រៀង​កាលពី​ឆ្នាំ ២០០០ កាលនោះ​នាង​មាន​រូប សម្រស់​ស្អាត​គួរ​ជាទី​ចាប់អារម្មណ៍​។ ក៏​ព្រោះតែ​ភាព​អត់ធ្មត់​សង្កត់ចិត្ត ក្នុងនាម​ជា​ស្រី​ម្នាក់​រស់នៅក្នុង ស្ថាន ភាព ជា​ភរិយា លួចលាក់ មិន​ពេញ មុខ​ពេញ មាត់​របស់ ស្រី​តូច ចំណាន អស់​រយៈពេល​ជាង​១០ ឆ្នាំ​កន្លងទៅនេះ​ធ្វើ​ឲ្យ ក្ដី​ប្រាថ្នា ទាំងឡាយ ដែល​កើតចេញ ពី​ការអត់ធ្មត់ និង​ការ ព្យាយាម គ្មាន​ទី បញ្ចប់ នេះ បានទទួល ផ្លែផ្កា​ជា មោទនៈ​ក្នុងពេលដែល​ពិធីមង្គលការ ជា​ផ្លូវការ ជាមួយនឹង ស្វាមី​ជា​មហាសេដ្ឋី អ្នកឧកញ៉ា គិត ម៉េង បាន​លេច ចេញ​ជា រូបរាង​កាលពី​ថ្ងៃទី ២០​ខែមីនា​ឆ្នាំ​២០១៥​ដោយ​នាង​បានក្លាយ ជា ជំទាវ យ៉ាង​ពេញសិទ្ធិ​។ទស្សនិកជន​ក៏ដូចជា​អ្នកសិល្បៈ បាន​សម្តែង​ការកោតសរសើរ​យ៉ាងខ្លាំង ចំពោះ​មហា​សំណាង របស់ ស្រី​តូច ចំណាន ដែល​បាន​គ្រង​បេះដូង​អ្នកឧកញ៉ា​សម្បូរ​ស្នេហ៍ និង​បាន​ក្លាយជា​ជំទាវ​ពេញ​ច្បាប់ របស់ បុគ្គល​ខ្លាំង ផ្នែក​ជំនួញ ដែលមាន​ប្រាក់ រាប់លាន​ដុល្លារ​។ អស់​រយៈពេល ជាច្រើន​ឆ្នាំ ស្រី​តូច ចំណាន ត្រូវបាន គេ​ដឹងថា នាង​បាន ក្លាយជា សេដ្ឋីនី​ម្នាក់ មាន​ប្រាក់ និង​មុខ ជំនួញ​ធំៗ តម្លៃ​រាប់ លាន​ដុល្លារ នៅក្នុង​ដៃ​។ ក្នុងចំណោម ទ្រព្យ​ដែល​គេ​ដឹង ស្រី​តូច ចំណាន ត្រូវបាន លោក​ឧកញ៉ា​ប្រគល់ សិទ្ធិ​ឲ្យ នាង​ក្លាយ ជា​ម្ចាស់ សណ្ឋាគារ និង​កាស៊ីណូ​ដ៏​ធំ នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង និង​មានមុខ ជំនួញ​មួយ ចំនួន​បន្ថែមទៀត​។ ក្រៅពីនោះ គេ​បានដឹងថា ស្រី​តូច ចំណាន បាន​ទិញ ផ្ទះ​វីឡា​មួយ កន្លែង​តម្លៃ រាប់លាន​ដុល្លារ នៅ​ប្រទេស ស៊ី​វិ​ល័យ សិង្ហ​បុរី ហើយ​លើសពីនេះ នាង​ជា​ម្ចាស់ អចលន ទ្រព្យ​តម្លៃ​រាប់លាននៅ​រាជធានី ភ្នំពេញ​ផង។ពេលនេះ​បើ​ទោះ​បាន​ក្លាយជា​ជំទាវ​ក៏ដោយ​ក៏ ស្រី​តូច ចំណាន នៅតែ​ត្រូវបាន​គេ​សរសើរ​ថា នាង​ចេះ​រក្សា​អាកប្បកិរិយា​សាមញ្ញ​មិន​ឆ្មើងឆ្មៃ​សោះឡើយ​ហើយ​ទទួលបាន​នូវ​ការគោរព​ស្រឡាញ់​ពី សំណាក់​បងប្អូន​មិត្តភក្តិ​និង​ពី​បុគ្គលិក​ក្រោម​ឱវាទ​ទៀតផង​។ ​ពេលនេះ​នាង​មានកូន​៤​នាក់​ក្នុងនោះ​កូនស្រី​២​នាក់​និង​ប្រុស​២​នាក់​។​

រូបថតផ្តល់ដោយ Socheat Beauty salon

ពេជ្រ ច័ន្ទ​បរ​មី ​៖ ជា​តារាចម្រៀង​និង​សម្តែង​ម្នាក់​ចូលប្រឡូក​សិល្បៈ​នា​ចុងឆ្នាំ​១៩៩៩​។ ​ពេលនេះ នាង​បាន​ក្លាយជា​ជំទាវ​ដោយមាន​ស្វាមី​ជាម​ន្ត្រី​ប៉ូលីស​ជាន់ខ្ពស់​ម្នាក់​។​នាង​ចាប់​ល្បី​នៅក្រោយពេល​បាន​សម្តែង​រឿង​«​កូន​ពស់​កេងកង​» ​កាលពីដើមឆ្នាំ​២០០០​កន្លងទៅ​។ ​ទស្សនិកជន​បាន​សរសើរ​ថា​នាង​ជា មនុស្ស​មានសំណាង​ដែល​បាន​ស្វាមី​ជា​អ្នកមានអំណាច​និង​សំបូរ​ទ្រព្យ​។​នាង​មានកូន​២​នាក់​ដែរ​។​

​ឱក បូរី ៖ ​ចូលប្រឡូក​សិល្បៈ​ចម្រៀង​តាំងពី​ទសវត្សរ៍​ឆ្នាំ​៩០​ដោយ​កាលនោះ​នាង​មាន​សមត្ថភាព ច្រៀង​ទាំង​បទ​បុរាណ​និង​សម័យ​បាន​យ៉ាង​ពិ​រោះ​ដែល​កាលនោះ​ដៃគូ​ចម្រៀង​ប្រុស​របស់​នាង​គឺ​លោក​ណូយ វ​ណ្ណេ​ត​។នា​ឆ្នាំ​១៩៩៤​ ដល់​ ឆ្នាំ​១៩៩៦ ​នាង​បានទទួល​ការសរសើរ​ព្រមទាំង​ល្បី ​៣ ​ឆ្នាំ​ជាប់​គ្នា​ទៀត ផង​។​ ​ពេលនេះ​ក៏បាន​ក្លាយជា​ជំទាវ​មួយរូប​ដែរ​ដោយ​ស្វាមី​នាង​ជា​មន្ត្រីរាជការ​ជាន់ខ្ពស់​មួយរូប​។ ​រូបរាង និង​សម្រស់​នាង​ក៏​មិនមាន​ការប្រែប្រួល​ប៉ុន្មាន​ទេ​ពោលគឺ​នៅតែ​ស្អាត​។​

សៀម ស្រី​ណុ​ច ​៖ ជា​អ្នកចម្រៀង​ម្នាក់​ដែល​ចូលប្រឡូក​សិល្បៈ​កាលពី​ឆ្នាំ​២០០០​ និង​មាន ស្វាមី​ជា​អាណិកជន​ខ្មែរ​រស់នៅ​ប្រទេស​កាណាដា​ជា​ថៅកែ​ភោជនីយដ្ឋាន​។ ​នាង​បាន​ទៅ​រស់នៅ​ជាមួយ​ស្វាមី​តាំងពី​ឆ្នាំ​២០០៦ ​រហូតដល់​ពេលនេះ​មានកូន​ស្រី​ម្នាក់​អាយុ​៦​ឆ្នាំ​ដែរ​ហើយ​។ ​នាង​និង​ស្វាមី​ក៏មាន បើកហាង​នៅក្នុង​ស្រុក​ខ្មែរ​ផងដែរ​។​

​ឡាយ លក្ខិណា ​៖ ​នាង​ជា​អ្នកចម្រៀង​និង​សម្តែង​ដ៏​ល្បី​និង​គួរ​ឲ្យ​ចាប់អារម្មណ៍​កាលពី ​១៥​ ឆ្នាំមុន ដែរ​តែ​ដោយ​នាង​មាន​ស្វាមី​ក៏បាន​ឈប់​ពី​សិល្បៈ​ដោយ​កាលនោះ​ក៏​លេច​ឮថា​នាង​ឡើងជា​ជំទាវ​មួយរូប ធ្លាប់​ត្រូវបាន​គេ​ប្រកាស​ឈ្មោះ​ក្នុង​ការផ្តល់​អំណោយ​ទៀតផង​។ ​ប៉ុន្តែ​ក្រោយមក​ក៏មាន​ព័ត៌មាន​ថា​នាង បាន​បែកបាក់​គ្នា​ជាមួយ​ស្វាមី​នោះ​និង​បាន​ងាក​ទៅ​ចាប់​ប្រកប​របរ​លក់​ខោអាវ​នៅ​ផ្សារ​អូរ​ឬ​ស្សី​ព្រមទាំង​ឮថា​នាង​មានបំណង​ចង់​វិល​ចូលប្រឡូក​សិល្បៈ​ជាថ្មី​ម្តងទៀត​តែ​មិនដឹង​មូលហេតុ​យ៉ាងណា​ទើប​មិន ឃើញ​នាង​ចូលប្រឡូក​សិល្បៈ​វិញ​ដូច្នេះ​?៕ ដេវីត

​ 

  

Related