ស្ត្រី​ម្នាក់​មក​សម្រាលកូន​នៅក្នុង​មន្ទីរពេទ្យ​ខេត្ត​បាន​៤​ម៉ោង​កន្លះ ក៏បាន​ស្លាប់​នៅពេល​គ្រូពេទ្យ​ ​ដាក់​អ៊ុក​ស៊ី​ហ្សែ​ន​ក្រុមគ្រួសារ​ថា​មកពី​គ្រូពេទ្យ​ខេត្ត​មិន​យកចិត្តទុកដាក់​ជួយសង្គ្រោះ​

​ខេត្តកំពង់ឆ្នាំង​៖ ស្ត្រី​ម្នាក់​បាន​ស្លាប់​ក្រោយពី​នាង​បាន​សម្រាលកូន​នៅក្នុង​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង បាន​៤​ម៉ោង​កន្លះ ធ្វើអោយ​ក្រុមគ្រួសារ​មិន​អស់ចិត្ត​សោះ​ដោយ​ចោទថា​៖ គ្រូពេទ្យ​ខេត្ត​បណ្តែត បណ្តោយអោយ​ស្លាប់​មិន​យកចិត្ត​ទុ​ដាក់​មិន​ជួយសង្គ្រោះ​ជីវិត​។ ព្រោះថា​មុនពេល​សម្រាលកូន​នាង​មាន​សុខ​ភាពល្អ​ធម្មតា​សោះ ហេតុម្តេច​ក្រោយពេល​សម្រាលកូន​ទី​៤​យ៉ា​ល​ស្រួល​សោះ​បែ​ជា​នាង​ស្លាប់​ទៅវិញ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៥​។​

​ក្រុមគ្រួសារ​ស្ត្រី​រងគ្រោះ​បាន​និយាយ​អោយដឹង​នៅ​ល្ងាច​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៥​ថា​៖ ស្ត្រី​រង​ ​គ្រោះ​ឈ្មោះ ផាន់ សា​អី​ម អាយុ​៣៥​ឆ្នាំ​មានកូន​៤​នាក់ មាន​ប្តី​ឈ្មោះ សាត់ សា​វ៉ុ​ន អាយុ​៣៧​ឆ្នាំ រស់នៅក្នុង​ភូមិ​កំ​ព្រ​ង ឃុំ​ផ្សារ ស្រុក​បរិ​បី​ណ៌​។ នៅ​ព្រឹក​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៥ ប្តី​បាន​ជិះ​ម៉ូតូឌុប ប្រពន្ធ​មាន​ផ្ទៃពោះ​គ្រប់​ខែ​ទៅពិនិត្យ​ពោះ​នៅ​ក្លី​និ​ច​ឯកជន​មួយ ដើម្បី​ចង់ដឹងថា​តើ​កូន​ពួក គាត់​កើត​នៅ ថ្ងៃ​ណា​។ ក្រោយពេល​ពិនិត្យ​ពោះ​រួច​គ្រូពេទ្យ​ឯកជន​ប្រាប់ថា កូន​មាន​ក្បាក​ធំ​នឹង​ពិបាក​កើត គួរតែ​ទៅ​កើត​នៅក្នុង​មន្ទីរពេទ្យ​ខេត្ត​ទៅ ព្រោះ ពេទ្យ​ខេត្ត​មាន​ឧបករណ៍​បង្កើតកូន​គ្រប់គ្រាន់​។​ ​ ​

បន្ទាប់មក​ប្រពន្ធ​គាត់​ក៏បាន​ឈឺពោះ​និង​ក៏បាន​ទៅ​សំរាលកូន​នៅក្នុង​អាគារ​សម្ភព នៃ​មន្ទីរពេទ្យ​ ​ខេត្តកំពង់ឆ្នាំង​នៅ​ម៉ោង​១១ និង​៥៥​នាទី​ថ្ងៃត្រង់ តែ​កូន​មិនមាន​ក្បាល​ធំ​នោះឡើយ​។ ក្រោយពេល សម្រាលកូន​រួច គ្រូពេទ្យ​ឆ្មប​បាន​ប្រាប់ថា ប្រពន្ធ​គាត់​ខ្វះ​ឈាម​ក៏បាន​ចាក់​សេរ៉ូម​អោយ​២​ស្បោង និង​ចាក់​ថ្នាំ​អោយ​៣​ម្ជុល​។ បន្ទាប់មក​ប្រពន្ធ​គាត់​ក៏មាន​អា​ការៈមិន​ស្រួល​ខ្លាំង​ថប់ៗ រលេះ​ឡាស់​ស្លឈាម​ហើយ​គ្រូពេទ្យ​ក៏បាន​ចាក់​ថ្នាំ​អោយ​១​ម្ជុល​ទៀត និង​បាន​យកប្រពន្ធ​គាត់​ទៅ​ដាក់​ខ្យល់​អុកស៊ីហ្សែន ធ្វើអោយ​ប្រពន្ធ​គាត់​ស្លាប់​ក្នុងពេល​កំពុង​បញ្ចូល​ខ្យល់​អុកស៊ីហ្សែន​នេះ​តែម្តង​នៅ​ម៉ោង​៤ និង​៣០​នាទី​ល្ងាច​។​ករណីនេះ​ពួកគាត់​សង្ស័យថា​៖​មកពី​ពេទ្យឆ្មប​ខេត្ត​បង្កើតកូន​មិនល្អ និង​បណ្តែតបណ្តោយ​មិន​យកចិត្តទុកដាក់​ជួយសង្គ្រោះ​ជីវិត​អោយបាន​ទាន់ពេលវេលា​ទើប​បណ្តាលអោយ​នាង​ស្លាប់​។​ ​ ​

​ក្រុមគ្រួសារ​ស្ត្រី​រងគ្រោះ​បាន​អោយដឹងទៀតថា​៖ ករណីនេះ​ក្រោយ​ពេលធ្វើ​បុណ្យសព​រួច​ពួក គាត់​នឹងធ្វើ​លិខិត​ដាក់​ជួន​មន្ទីរ​សុខាភិបាល​ខេត្ត សុំអោយ​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​ខេត្ត​បកស្រាយ និង​បំភ្លឺ អោយបាន​ច្បាស់លាស់ អំពី​ករណី​ដែល​បណ្តាលអោយ​ស្ត្រី​រងគ្រោះ​ស្លាប់ បើ​ពួកគាត់​មិន​អស់ចិត្ត ទេនោះ​ពួកគាត់​នឹង​ប្តឹងទៅ​ថ្នាក់លើ​បន្តទៀត​។​ ​ ​

ទាក់ទង​នឹង​រឿងនេះ លោក សូ​រិ​ន្ទី រ៉ា​វុ​ឌ្ឍី ប្រធាន​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​បាន​និយាយ​អោយ ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែវិច្ឆិកា​នេះ​ថា​៖ មុនពេល សម្រាលកូន​ស្ត្រី​រងគ្រោះ​មាន​ជម្ងឺ​ផ្តាសាយ​ជាង​១០​ថ្ងៃ​ប៉ះពាល់​សួត ពេល​សំរាលកូន​ហើយ​ពេល មាន អា​ការៈមិន​ស្រួល​ខ្លាំង គ្រូពេទ្យ​បាន​សុំ​យក​អ្នក​ជម្ងឺ​មក​ប​ញ្ជូ​ល​ខ្យល់​អុកស៊ីហ្សែន សង្គ្រោះ​ភ្លាមៗ​ដែរ តែ​ប្តី​គាត់​មិន​អោយមក រហូត​មាន​អាកា​រៈ​ធ្ងន់ធ្ងរ​ខ្លាំង​ទើប​អោយមក និង​ពេល​យក​នាង​មក ដាក់​អុក​ស៊ី ហ្សែ​ន​បាន​បន្តិច​ជនរងគ្រោះ​ក៏បាន​ស្លាប់​តែម្តង​។​ករណីបែបនេះ​អាច​បណ្តាលមកពី​ដុំ​ឈាមកក ក្រោយពេល​សម្រាលកូន​អាច​កកស្ទះ​ក្នុង​សរសៃឈាម​ណាមួយ បញ្ហា​នេះ​ក្នុង​ស្ត្រី​សម្រាលកូន​១​ពាន់​នាក់ អាច​ជួបនឹង​ករណីបែបនេះ​ម្នាក់ ដែល​គ្រូពេទ្យ​ខេត្ត​បាន​ប្រឹងប្រែង​អស់​លទ្ធភាព​ទៅហើយ​តែ​សង្គ្រោះ​មិនបាន​៕ រិ​ទ្ធិ ជ័យ

KA-24-11-2015-07 KA-24-11-2015-10 KA-24-11-2015-08 KA-24-11-2015-09​ ​ ​ ​