ដឹក​លៀស​ស្អុយ​រាប់រយ​កា​រ៉ុង​មក​បោះចោល​ស្អុយ​ពេញ​ដី​ក្បែរ​ផ្លូវជាតិ​ខាងកើត​ស្ពាន អូរ ឫស្សី​ខ្សាច់​ឃុំ​មេលំស្រុក​បរិបូណ៌​

​ខេត្តកំពង់ឆ្នាំង​៖ លៀស​ស្អុយ​រាប់រយ​កា​រ៉ុង​ត្រូវបាន​ជន​មិន​ស្គាល់មុខ​ដឹកយក​មក​បោះ​ចោ​ ​ល​ស្អុយ​ពេញ​ដី​នៅ​ចំណុច​ខាងកើត​ស្ពាន​អូ​ឫស្សី​ខ្សាច់ ឃុំ​មេលំ ស្រុក​បិ​បូ​ណ៌ ដែល​បញ្ហា នេះ​ធ្វើអោយប៉ះពាល់​ក្លិនស្អុយ​ដល់​អ្នកធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៥ ឆ្លងកាត់​ចំណុច​នេះ និង​បាន​រិះគន់ថា​៖ ការបោះ​ចោល​លៀស​ស្អុយ​នេះ​ជាង​១០​ថ្ងៃ​ហើយ គេ​មិនឃើញ​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​មាន​វិធានការ​ទប់ស្កាត់​ឡើយ​។

​ប្រជាពលរដ្ឋ​ដែលជា​អ្នកធ្វើដំណើរ​ចេញចូល​ឆ្លងកាត់​ចំណុច​នេះ​ជា​រៀងរាល់ថ្ងៃ​បាន​និយាយ​អោយដឹងថា​៖ នៅពេល​ពួកគាត់​ធ្វើដំណើរ​ឆ្លងកាត់​ម្តងៗ គឺ​បាន​ធំ​ក្លិនស្អុយ ខ្លាំង ណាស់​ចេញពី​គំនរ​លៀស​ស្អុយ​រាប់រយ​កា​រ៉ុង​នេះ​ ដែល​ពួកគាត់​សំណូមពរ​ដល់​អាជ្ញាធរ​ ​ស្រុក​សមត្ថកិច្ច​មូលដ្ឋាន និង​មន្ទីរ​បរិស្ថាន​ខេត្ត​ជួយ​ដោះស្រាយ​ប​ញ្ហ​នេះ​ផង​។​

ប្រជាពលរដ្ឋ​អោយដឹងទៀតថា​៖ អ្នក​ដឹក​លៀស​ស្អុយ​យកមក​បោះចោល​នៅ​ចំណុច​ ​នេះ គ្មាន​អ្នកណា​ក្រៅពី​រថយន្ត​មួយក្រុម ដែល​ធ្លាប់ធ្វើ​អាជីវកម្ម​ដឹក​លៀស​ពី​ស្រុក ក្រគរ​ឬ ដឹក​ពី​ឃុំ​ឆ្នុកទ្រូ ជា​រៀងរាល់ថ្ងៃ យកទៅលក់​នៅក្នុង​ទីក្រុង​ភ្នំពេញ​នោះឡើយ ដែករ​ណី នេះ​សមត្ថកិច្ច​គួរតែ​ស្រាវជ្រាវ និង​ឃ្លាំមើល​ចាំ​ចាប់​ជនខិលខូច​នេះ​អោយបាន ដើម្បី​ផាក ពិន័យ​អោយគេ​រៀងចាល និង​អោយគេ​ដឹក​លៀស​យក​លៀស​ស្អុយ​នៅ​ចំណុច​ខាងលើ នេះ​យកទៅ​ចោល​កន្លែង​មាន​សុ​វត្តិភាព ដែល​មិន​ប៉ះពាល់​ដល់​បរិ​ដ្ឋា​ន​មនុស្ស​រស់នៅ​។​

គួរ​បញ្ជាក់ថា​៖​នៅ​ចំណុច​ខាងលើនេះ​ជាទី​តាំង​ចាស់​របស់​យោធា​ស្រុក​ឈរជើង​ការ​ ​ស្ពាន​អូរ​ឬ​ស្សី​ខ្សាច់​ជំនាន់​សង្គ្រាម​វាយ ប៉ុលពត ពី​ឆ្នាំ​១០៧៩​ដល់​ឆ្នាំ​១៩៩៣ និង​កន្លង មក ចំណុច​នេះ​ក៏​ធ្លាប់មាន​ជនល្មើស​សម្លាប់​មនុស្ស​ពី​ខេត្ត​ផ្សេងៗ ដឹក​តាម​រថយន្ត​យក មក​បោះចោល​ទីនេះ​ផងដែរ ព្រោះតែ​ចំណុច​នេះ​ស្ងាត់ និង​មាន​ផ្លូវ​ជំរាល​ចុះ មកពី​ផ្លូវជាតិ ងាយ ស្រួល​រថយន្ត​ចេញចូល​។​

ទាក់ទង​និង​បញ្ហា​ខាងលើនេះ​ករណីនេះ លោក ឃួន សៅ​រ៉ុ​ម អភិបាលស្រុក​បរិបូណ៌ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ បាន​និយាយ​បញ្ជាក់​អោយដឹងថា​៖ កន្លងមក​ ​លោក​បានអោយ​សមត្ថកិច្ច​កងរាជអាវុថហត្ថ​ស្រុក​ឃ្លាំមើល​និង​ចាប់បាន​រថយន្ត​១​គ្រឿង​ ​នៅ​ឃុំ​ឆ្នុកទ្រូ​ដែល​បាន​ដឹក​លៀស​ស្អុយ​មក​ចោល​នៅ​ចំណុច​ខាងលើនេះ យកមក​ផាក ពិន័យ តែ​ក្រោយមក​ក៏​នៅតែមាន​គេ​លួច​ដឹក​លៀស​ស្អុយ​មក​ចោល​ទៀត​។

បញ្ហា​នេះ​លោក​នឹង​ជំ​រុញអោយ​សមត្ថកិច្ច​ប​ន្ត​ការឃ្លាំមើល​ជា​បន្តទៀត​ដើម្បី​ចាប់​ជនខិលខូច​។​ចំពោះ​លៀស​ស្អុយ​នៅ​ចំណុច​នេះ លោក​និង​ជួល​ត្រាក់ទ័រ​អោយគេ​ឈូស​លប់ ចោល ក្នុង​ពេក​ឆាប់ៗ​ខាងមុខ​នេះហើយ​៕ រិ​ទ្ធិ ជ័យ

KA-24-11-2015-15 KA-24-11-2015-16 KA-24-11-2015-17​ ​ ​ ​