ថ្នាំពុល​បាញ់​អោយ​ងាប់​កំប្លោក​និង​ស្មៅ​នៅតាម​ខ្នង​កោះ​ចំការ​តាម​ដង​ទន្លេ​កំពុង​ប៉ះពាល់​យា់ង​ធ្ងន់ធ្ងរ​ដល់​មច្ឆា​ជាតិ​សូម​រាជរដ្ឋាភិបាល​មាន​វិធានការ​ទប់ស្កាត់​ផង​

​ខេត្តកំពង់ឆ្នាំង​៖ នៅក្នុង​ឆ្នាំនេះ​ការប្រើប្រាស់​ថ្នាំពុល​បាញ់​អោយ​ងាប់​កំប្លោក និង​ស្មៅ​របស់​ ​ប្រជាកសិករ​នៅតាម​ចំការលើ​ខ្នង​កោះ តាម​មាត់ទន្លេ​កំពុងមាន​ការកើនឡើង​គួរអោយ​ព្រួ​ ​យ​បារ​ម្មណ៍ ដែល​ករណីនេះ​បានធ្វើអោយ​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​ពូជពង្ស​មច្ឆា​ជាតិ ដែល​អ្នកជំនាញ​របស់​ក្រសួងកសិកម្ម និង​ប្រមុខ​រាជរដ្ឋាភិបាល​គួរតែ​សិក្សា និង​ទប់ស្កាត់​ការ​នាំចូល​ថ្នាំពុល​ខាងលើនេះ​ពី​បរទេស​។​

ថ្មីៗ​នេះ​សមត្ថកិច្ច​ខ​ណ្ឌ័​រដ្ឋបាល​ជលផល និង​ក្រុម​អ្នកយកព័ត៌មាន​យើង​ក្នុងពេល​ចុះ​ ​បង្ក្រាប​បទល្មើស​នេសាទ បាន​ពិនិត្យឃើញ​ប្រជាកសិករ​នៅតាម​ដង​ទន្លេ​ក្នុងស្រុក​បរិបូណ៌​ ​ស្រុក​កំពង់លែង និង​ស្រុក​រលាប្អៀរ និយម​ប្រើប្រាស់​ថ្នាំពុល​បាញ់​អោយ​ងាប់​កំប្លោក និង​ ​ស្មៅ​នៅតាម​ខ្នង​កោះ​ចាំ​ការ ដើម្បី​យក​ធ្វើជា​ជី​ដាក់​ក្នុង​ចំការ និង​សំអាត​ស្មៅ​ក្នុង​ចំការ​។​

​ការបាញ់​ថ្នាំពុល​ខាងលើនេះ​ដែល​ផលិត​នៅក្នុង​ប្រទេស​វៀតណាម ត្រូវបាន​ប្រជា​ ​កសិករ​និយាយ​អោយដឹងថា​៖​ពួកគាត់​បាន​ទិញ​មកពី​ទីផ្សារ​ក្នុង​ក្រុង​កំពង់ឆ្នាំង ឬ​ទិញ​មកពី​ ​ក្នុង​ទីក្រុង​ភ្នំពេញ គឺ​ថ្នាំ​កំប៉ុង​ពណ៌​លឿងៗ​សំរាប់​បាញ់​អោយ​ងាប់​កំប្លោក​និង​ស្មៅ​ដែល​វា​ ​មាន​ប្រសិទ្ធភាព​ខ្លាំងណាស់​គឺ​បាញ់​តែ​៣​ថ្ងៃ កំប្លោក​និង​ស្មៅ​ត្រូ​ងាប់​អស់ហើយ​។​ដោយ​ឡែ​ ​ក​ថ្នាំពុល​កំប៉ុង​ពណ៌​ស​វិញ គឺ​សំរាប់​បាញ់​អោយ​ងាប់​ព្រៃឈើ​តូចៗ​និង​ដើម​ស្លត គឺ​បាញ់ ១​អាទិត្យ កូនឈើ​តូចៗ​និង​ដើម​ស្លត​វា​និង​ងាប់​អស់​តែម្តង​។​

ទាក់ទង​និង​ការប្រើប្រាស់​ថ្នាំពុល​ខាងលើនេះ អ្នកជំនាញ​ម្នាក់​បាន​សិក្សា​ស្វែងយល់​ជា ច្រើន​ឆ្នាំ​មកហើយ និង​បាន​និយាយ​អោយដឹងថា​៖ ពេល​គេ​បាញ់ថ្នាំ​ពុល​គីមី​ទាំង អស់ នេះ​ទៅលើ​កំប្លោក ស្មៅ​និង​ស្លត ជាតិ​ថ្នាំ​គីមី​នោះ​វា​និង​ជាប់​ក្នុង​ដី ហើយ​វា​នឹង​ធ្លាក់ ចូល ទឹកទន្លេ ពេល​ភ្លៀង​ធ្លា​ក់មក ឬ​នៅពេល​ទឹកទន្លេ​ឡើងមក ដែល​ធ្វើអោយ​រស់នៅ ក្នុង ទន្លេ​មិនបាន​ពុល​ងាប់ ឬ​ពង​កូន​មិនបាន ជាហេតុ​ធ្វើអោយ​ពូជ​ត្រី សត្វ​អណ្តើក កន្ធាយ ក្តាម​ខ្យង​រស់​នៅលើ​ក្នុង​ទឹក​តាម​ខ្នង​កោះ វិនាស​បាត់បង់​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ ប្រសិន បើ​យើង​មិន​គិតគូរ​ទប់ស្កាត់​។​

​ទាក់ទង​និង​បញ្ហា​ខាងលើនេះ​កន្លងមក​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ក៍​ធ្លាប់​លើកឡើង​នៅក្នុង​អង្គប្រជុំ និង​ស្នើ​សុំអោយ​អង្គភាព​ពាក់ព័ន្ធ​ក្នុង ខេត្ត​ចុះ​ស្រាវជ្រាវ​សិក្សា​ស្វែងយល់ ដើម្បី​ធ្វើ​របាយការណ៍​អំពី​ផលប៉ះពាល់​ទៅ​ក្រសួង​ពាក់ព័ន្ធ និង​ប្រ មុខ​រាជ​រដ្ឋា​ល​ភិ​បាល ជួយ​មាន​វិធានការណ៍​ទប់ស្កាត់​ការ​នាំចូល​ថ្នាំពុល​ខាងលើនេះ​។ ហេតុនេះ​ស្នើសុំ​អង្គភាព​ពាក់​ព​ន្ធ័​ក្នុង​ខេត្ត និង​ក្រសួង​ពាក់​ព​ន្ធ័​ចុះមក​សិក្សា​ជាបន្ទាន់​ផង ដើម្បី​រួមគ្នា​ទប់ស្កាត់​ផលប៉ះពាល់​ខាងលើនេះ កុំអោយ​មច្ឆា​ជាតិ​របស់​យើង​វិនាស​បាត់បង់ និង​ដើម្បី​កុំអោយ​កូនចៅ​ជំនាន់​ក្រោយ​ស្តីបន្ទោស​៕ រិ​ទ្ធិ ជ័យ​ ​

KA-24-11-2015-22 KA-24-11-2015-23 KA-24-11-2015-14 KA-24-11-2015-13