សម្តេចហ៊ុន សែនអញ្ជើញគោរពវិញ្ញាណក្ខន្ធ លោក គីម យ៉ុងសាម អតីតប្រធានាធិបតីកូរ៉េខាងត្បូង

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៥ បានអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទៅគោរពវិញ្ញាណក្ខន្ធ លោក គីម យ៉ុងសាម អតីតប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ នៅស្ថានរដ្ឋទូតសាធារណៈរដ្ឋកូរ៉េ នៅភ្នំពេញ។

ក្រៅពីការដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ សម្តេចតេជោ ក៏ចារនៅលើសៀវភៅសម្តែងមរណៈទុក្ខ ចំពោះការបាត់បង់លោក គីម យ៉ុងសាម អតីតប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ផងដែរ៕