គណ:កម្មការ ផ្សារចាក់អង្រែ ធ្វើអនាម័យ បរិស្ថាន ជុំវិញផ្សារ

ភ្នំពេញៈ ឆ្លៀតពេលទំនេរ ក្នុងថ្ងៃឈប់សម្រាកនាឱកាស បុណ្យអុំទូក នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ លោក គាត តូ ប្រធានគណ:កម្មការផ្សារ ចាក់អង្រែ បានដឹកនាំសន្តិសុខ និងមានការចូលរួម ពីអាជីវករផងនោះ បានរួមគ្នា ធ្វើអនាម័យបោសសំអាតបរិស្ថាន ក្នុងផ្សារ និងជុំវិញបរិវេណផ្សារ ឲ្យមានផាសុខភាព ពោលគឺមិនឲ្យ ប៉ះពាល់ដល់សុខភាពរបស់អាជីវករ និងអតិថិជន ដែលចេញ-ចូលផ្សារ ។

លោក គាត តូ បានបញ្ជាក់ផងដែរថា ការធ្វើអនាម័យសំអាតបរិស្ថាននេះ ក៏ជាការឆ្លើយតប ទៅនឹងសេចក្តីអំពាវ នាវរបស់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងតាមការណែនាំ ពីលោក ពេជ្រ កែវមុនី អភិបាល ខណ្ឌមានជ័យ ។

លោក គាត តូ បានជំរុញដល់ អាជីវករ ពិសេសអ្នកលក់ បន្លែ ត្រី សាច់ ម្ហូបអាហារត្រូវចេះវេចខ្ចប់នូវកាកសំណល់ ទុកដាក់ក្នុងធុបសំរាម ជៀសវាងបោះចោលពាសវាលពាសកាល ឬតាមមាត់អណ្តូងលូ និងចេះជួយសំអាតជា ប្រចាំ ដើម្បីបញ្ចៀសការស្ទះលូ បង្កឲ្យលិចលង់ផ្សារ ក៏ដូចជាទឹកដក់ តាមផ្លូវដើរ ក្លាយជាភក់ជ្រាំ អាចបណ្តាលឲ្យ ប៉ះពាល់ការលក់ដូររបស់ អាជីវករ ក៏ដូចជាបណ្តាលឲ្យ ប៉ះពាល់ដល់បរិស្ថាន និងសុខភាព ទាំងអាជីវករ និងអតិ ថិជន ប្រជាពលរដ្ឋ ពេលមកទិញទំនិញក្នុងផ្សារជាដើម ។

ជាមួយគ្នានេះដែរ លោក គាត តូ បានឲ្យដឹងផងដែរថា គណ:កម្មការផ្សារ ក៏ដូចអាជីវករ បានសហការ គ្នាយ៉ាងល្អ ដោយប្រកាន់ភ្ជាប់នូវកត្តាសំខាន់ ៣យ៉ាង ទី១-បញ្ហាសណ្តាប់ធ្នាប់, ទី២-សន្តិសុខ និងទី៣-បញ្ហាអនាម័យ ៕