ជនដៃដល់ ឈ្មោះ មាស រិទ្ឋី យកកាំបិត ចាក់សម្លាប់បុរសម្នាក់ ក្នុងវង់ផឹកស៊ី

ភ្នំពេញ ៖ កាលពីថ្ងៃទី២៣ ខែវិច្ឆកា ឆ្នាំ២០១៥ វេលាម៉ោង ១៩ និង៤៥នាទី នៅចំណុចក្នុងផ្ទះជួលលេខ១៧១៣ ផ្លូវលំ ក្រុមទី១៧ ភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណី  ឃាត កម្ម (ទំនាស់យកកាំបិត ចាក់បណ្តាលឲ្យស្លាប់) កើតឡើង០១លើក បង្កដោយជនសង្ស័យម្នាក់ ស្លៀកពាក់ស៊ីវិល  ប្រដាប់ដោយកាំបិត០១ដើម  ។

ជនសង្ស័យឈ្មោះ មាស រិទ្ធី ហៅ មាស សុធី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលលេខ ១៨ ផ្លូវជាតិលេខ២ ភូមិ ព្រែកតាឡុង២ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ  (ឃាត់ខ្លួន)  ។ ជនរងគ្រោះទី១ ឈ្មោះ ទូច សំអាង ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះជួលលេខ១៧១៣ ផ្លូវលំ ក្រុមទី ១៧ ភូមិ ព្រែកតាឡុង២ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ (របួសឆ្អឹងជំនីឆ្វេង បណ្តាលឲ្យ ស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ) ។ ជនរងគ្រោះទី២ ឈ្មោះ ទូច សំអុល ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទជួលលេខ១៧១៣ ផ្លូវលំ ក្រុមទី១៧ ភូមិ ព្រែកតាឡុង២ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ (របួសលើដោះខាងឆ្វេង) ។ ជនរងគ្រោះទី៣ ឈ្មោះ ហ៊ីង មករា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទជួលលេខ១៧១៣ ផ្លូវលំ ក្រុមទី១៧ ភូមិ ព្រែកតាឡុង២ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ (របួសលើដោះខាងស្តាំ) ។

នៅមុនពេលកើតហេតុជនរងគ្រោះឈ្មោះ ទូច សំអាង ,ឈ្មោះ ទូច សំអុល ,ឈ្មោះ ហ៊ីង មករា បានជួបជុំគ្នា ផឹក ស៊ីជាមួយម្ចាស់ផ្ទះជួល នៅភូមិ ព្រែកតាឡុង២ សង្កាត់ ចាក់អង្រែក្រោម (ចំណុចកើតហេតុ) ហើយជនសង្ស័យ ឈ្មោះ មាស សុធី (អ្នកស្គាល់គ្នាជាមួយម្ចាស់ផ្ទះជួល) បានមកចូលរួមផឹកស៊ី ជាមួយជនរងគ្រោះដែរ  ក្នុងពេល នោះជនគ្រោះ ឈ្មោះ ទូច សំអាង  បានទំនាស់ពាក្យសំដីគ្នា ជាមួយជនសង្ស័យឈ្មោះ មាស សុធី (ពីរឿងអ្នក ដែលខំតម្លើងប្រាក់ខែជូនកម្មកររោងចក្រ)  ខណៈនោះជនសង្ស័យបាន ដកកាំបិតពីហោប៉ៅខោក្រោយ ចាក់មក លើជនរងគ្រោះឈ្មោះ ទូច សំអាង  ត្រូវចំឆ្អឹងជំនីខាងឆ្វេង  ទន្ទឹមនោះឈ្មោះ ទូច សំអុល និង ឈ្មោះ ហ៊ីង មករា បានចូលទៅជួយ ក៏ត្រូវជនសង្ស័យចាក់បណ្តាលឲ្យរបួស ទាំង០២នាក់ផងដែរ   ហើយជនសង្ស័យ បានរត់គេច ខ្លួនបាត់តែម្តង  ។

ចំណែកជនរងគ្រោះឈ្មោះ ទូច សំអាង  បានស្លាប់នៅពេលក្រុមគ្រួសារ បញ្ជូនទៅសង្រ្គោះនៅមន្ទីរ ពេទ្យជ័យ ជំនះ ក្រុងតាខ្មៅ  លុះមកដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង ០៩និង៤០នាទី យើងបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ឈ្មោះមាស រិទ្ធី ហៅ មាស សុធី ដែលសម្ងំលាក់ខ្លួន ក្នុងផ្ទះសំណាក់ម្លិះលាភលេខ ១៧០៩ ផ្លូវជាតិលេខ២ ភូមិ ព្រែកតាឡុង២ សង្កាត់ ចាក់អង្រែក្រោម យកមកសាកសួរតែម្តង ក្នុងនោះយើងបានចាប់យកវត្ថុតាង: កាំបិតដងឈើ០១ដើម ប្រវែង២តឹក និងម៉ូតូ០១គ្រឿង ម៉ាក អាយខុន ពណ៌ស លាយទឹកសមុទ្រ ពាក់ស្លាកលេខ ភ្នំពេញ 1W 0168 ៕

ជនដៃដល់ ឈ្មោះ មាស រិទ្ឋី យកកាំបិត ចាក់សម្លាប់បុរសម្នាក់ ក្នុងវង់ផឹកស៊ី

ជនដៃដល់ ឈ្មោះ មាស រិទ្ឋី យកកាំបិត ចាក់សម្លាប់បុរសម្នាក់ ក្នុងវង់ផឹកស៊ី

ជនដៃដល់ ឈ្មោះ មាស រិទ្ឋី យកកាំបិត ចាក់សម្លាប់បុរសម្នាក់ ក្នុងវង់ផឹកស៊ី

ជនដៃដល់ ឈ្មោះ មាស រិទ្ឋី យកកាំបិត ចាក់សម្លាប់បុរសម្នាក់ ក្នុងវង់ផឹកស៊ី

ជនដៃដល់ ឈ្មោះ មាស រិទ្ឋី យកកាំបិត ចាក់សម្លាប់បុរសម្នាក់ ក្នុងវង់ផឹកស៊ី