​វេទិកា​យុវជន​បេតិកភណ្ឌ​ពិភពលោក​លើក​ទី​១ ប្រចាំ​តំបន់​អាស៊ី ចាប់ផ្តើម​នៅថ្ងៃនេះ

អង្គការ​យូណេស្កូ ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា រៀបចំ​វេទិកា​យុវជន​បេតិកភណ្ឌ​ពិភពលោក​លើក​ទី​១ ប្រចាំ​តំបន់​អាស៊ី ពីថ្ងៃ​ទី​២៥ ខែវិច្ឆិកា ដល់​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៥ នៅក្នុង​ខេត្តសៀមរាប​។​

​រៀបចំ​វេទិកា​យុវជន​បេតិកភណ្ឌ​ពិភពលោក​លើក​ទី​១ ប្រចាំ​តំបន់​អាស៊ី (First World Heritage Youth Forum in Asia) នេះ មានការ​ចូលរួម​ពី​សំណាក់​យុវជន​ជំនាញ​មកពី​២០​ប្រទេស​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​ក្នុងនោះ​តំណាង​មួយរូប​មកពី អូស្ត្រាលី បង់​ក្លា​ដែ​ស ចិន ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន ឡាវ ម៉ាឡេស៊ី ម៉ុង​ហ្គោ​លី មី​យ៉ាន់​ម៉ា ណេ​ប៉ាល់ នូ​វែ​ល​សេ​ឡង់ ប៉ា​គី​ស្ថាន ហ្វីលីពីន កូរ៉េខាងត្បូង សឹង្ហ​បុរី ស្រីលង្កា ថៃ វៀតណាម រួមទាំង​តំណាង​១០​រូប​របស់​ម្ចាស់ផ្ទះ​កម្ពុជា​។​

​វេទិកា​ដែល​ប្រព្រឹត្តទៅ​នៅ​ខេត្តសៀមរាប​ពីថ្ងៃ​ទី​២៥ ខែវិច្ឆិកា ដល់​ថ្ងៃទី​៣ ខែធ្នូ នេះ ផ្តល់ឱកាស​ដល់​យុវជន​ក្នុង​តំបន់​បង្ហាញ​ពី​ការព្រួយបារម្ភ និង​ចូលរួម​សកម្មភាព​ការពារ​បេតិកភណ្ឌ ជាពិសេស​ការស្វែងយល់​ពី​បញ្ហា​ផ្សេងៗ​នៅមុន​កិច្ចប្រជុំ​គណៈកម្មការ​សម្របសម្រួល​អន្តរជាតិ​ស្តីពី​អង្គរ និង​កិច្ចប្រជុំ​លើក​ទី​៤០​របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​នៅក្នុង​ប្រទេស​តួ​ក​គី នាពេលខាងមុខ​៕


​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​