ការយល់ខុសរបស់ប្រុសៗ អាចធ្វើឲ្យមនុស្សស្រីមានផ្ទៃពោះបាន

បន្ទាប់ពីទាក់ទងគ្នា​អស់រយៈពេល​ជាច្រើន​ថ្ងៃច្រើនខែ គូស្នេហ៍ភាគច្រើន​ស្រឡាញ់គ្នា​ខ្លាំង​រហូតដល់ហ៊ាន​ប្រគល់ខ្លួនប្រាណ​ឲ្យគ្នាថែមទៀត។ ប៉ុន្តែ​អ្នកកុំភ្លេចថា ការរួមភេទដោយ​មិន​បានប្រើស្រោម​អាច​ធ្វើឲ្យ​មនុស្សស្រីមាន​ផ្ទៃពោះដោយចៃដន្យបាន បើទោះបីជាប្រើវិធីអ្វីក៏ដោយ។ ដូច្នេះកុំគិតដូចគំនិត​ខាងក្រោម ប្រសិនបើ​អ្នកមិនទាន់ចង់បាន​កូននោះទេ៖ ​
 
ការយល់ខុសរបស់ប្រុសៗ អាចធ្វើឲ្យមនុស្សស្រីមានផ្ទៃពោះបាន
១. គិត​ថា ការប្រើក្បាច់​ឈរអាច​ការពារពីការ​មានផ្ទៃពោះ​បាន។
២. យល់ថាការប្រើប្រភេទ​ទឹក​រំអិលមិនត្រឹមត្រូវ។ ព្រោះប្រភេទ​ស្រោមអនាម័យ​មានទឹករំអិល​មួយចំនួន​អាច​នឹង​លេច ឬធ្លុះធ្លាយ។
៣. កំហុសឆ្គង​នៅពេលយកស្រោមអនាម័យ​ចេញ​ពីកញ្ចប់។ កញ្ចប់អាច​ធ្វើឲ្យស្រោម​រហែក។ ដូច្នេះគួរតែ​សិក្សាជាមុនសិន។
៤. ធ្វើឲ្យខ្យល់ចូល​ទៅក្នុង​ស្រោមអនាម័យ។ នៅពេលខាងស្រី​ពាក់វាចូល​ទៅអាចធ្វើឲ្យ​រហែក នៅពេល​ធ្វើសកម្មភាព។
៥. អ្នកភ្លេចមិនបាន​ដាក់ស្រោមអនាម័យតាម​ខ្លួន។ ដូច្នេះជឿជាក់​លើខ្លួនឯង​ថា បញ្ហានឹង​មិនកើតឡើង​ឡើយ។ មានមនុស្ស​ជាច្រើន​ក្លាយ​ជាឪពុក​ក្មេង​ដោយសារ​តែហេតុផល​មួយ​នេះ។
៦. ស្រោមអនាម័យ​ទុកនៅក្នុង​កាបូប។ វាអាច​ខូចដោយ​សារសម្ពាធ។
៧. អ្នកគួរតែពាក់​ស្រោមអនាម័យ នៅពេលចាប់​ផ្តើម​សម្រុកចូល។ កុំរង់ចាំដល់​ពេលជិតឡើង​ដល់​ចំណុចកំពូល៕
ដោយ៖ ដារ៉ា
ប្រភព៖ PATJAA

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ការយល់ខុសរបស់ប្រុសៗ អាចធ្វើឲ្យមនុស្សស្រីមានផ្ទៃពោះបាន