សមាសធាតុផ្សំ ៣មុខ​ធ្វើឲ្យសុដន់ធ្លាក់យារ​ប្រែជាតឹងណែន​ឡើងវិញ

សុដន់យារធ្លាក់​ជាដំណើរ​វិវត្តន៏​នៃភាពចាស់។ ភាពចាស់​ធ្វើឲ្យជា​លិកាសុដន់​បាត់បង់​ភាពយឺត និងភាពតឹងណែន​ពីធម្មជាតិ ហើយធ្វើឲ្យ​សុដន់ចាប់​ផ្តើមយារធ្លាក់។ បញ្ហានេះ​កើតឡើង​ជាពិសេស​ចំពោះស្ត្រីវ័យ ៤០ឆ្នាំ។ តែទោះបីជា​យ៉ាងណា សុដន់យារធ្លាក់​នេះក៏អាច​កើតឡើង​ចំពោះស្រី​ក្មេងវ័យ ២០ឆ្នាំ​ដែរ។ ជាធម្មតា​ដោយសារ​ការថែទាំ​មិនបាន​ត្រឹម​ត្រូវ, សម្រាល​កូនរួច, បំបៅ​ដោះកូន, ទទួលទាន​អាហារមិន​បាន​គ្រប់គ្រាន់, រាំង​រដូវ, ពាក់អាវទ្រនាប់​ខុសទំហំ និងបញ្ហាសុខភាព​ដូចជា មហារីក​សុដន់, រោគ​របេង និងជំងឺ​ជាច្រើន​ផ្សេង​ទៀត។
 
សមាសធាតុផ្សំ ៣មុខ​ធ្វើឲ្យសុដន់ធ្លាក់យារ​ប្រែជាតឹងណែន​ឡើងវិញ
នៅលើទីផ្សារ​មានដាក់លក់​ផលិតផល​ក្រែម និងឡេ​ជាច្រើន​ដែលអាច​ជួយ​រឹតបណ្តឹង​សុដន់​យារធ្លាក់​បាន។ តែទោះបីជា​យ៉ាងណា​ក៏ដោយ ក៏នៅ​មានវិធីសាស្ត្រ​ធម្មជាតិ ចំណាយ​ប្រាក់​តិច ហើយអាច​មានប្រសិទ្ធិភាព​ដូចនឹងផលិតផល​ពាណិជ្ជកម្ម​នៅក្នុង​ហាងដែរ។
សមាសធាតុ​ផ្សំ៖
- បឺរ ១ស្លាបព្រាបាយ
- ត្រសក់​ស្រស់ ១ផ្លែ
- ស៊ុត​លឿង ១គ្រាប់
ការណែនាំ៖
យកត្រសក់​តូចមួយ​ផ្លែបុកឲ្យបែក។ រួចលាយស៊ុត​លឿង និងបឺរ ១ស្លាប​ព្រាបាយ ឬក្រែម ហើយ​កូរវាបញ្ចូល​គ្នាឲ្យសព្វ។ លាបវាលើសុដន់​របស់អ្នក និង​រង់ចាំរយៈ​ពេល ៣០នាទី។ លាងសម្អាត​វាចេញ​ដោយទឹកត្រជាក់។ លាបវាឲ្យ​បាន ១ម្តងក្នុង​មួយសប្តាហ៏ ដើម្បីធ្វើឲ្យ​សុដន់តឹង​ណែនល្អ៕
ដោយ៖ ដារ៉ា
ប្រភព៖ justnaturallife

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • សមាសធាតុផ្សំ ៣មុខ​ធ្វើឲ្យសុដន់ធ្លាក់យារ​ប្រែជាតឹងណែន​ឡើងវិញ