គូស្វាមីភរិយា​ដែល​រួមភេទ​ច្រើន​ដង​ក្នុង​មួយ​សប្ដាហ៍​គឺ​មាន​សុភមង្គល​បំផុត

បច្ចុប្បន្ននេះ​ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ​តូរ៉ុនត (University of Toronto) បាន​ប្រាប់​ឲ្យ​ដឹង​ថា​យើង​មិន​គួរ​ស្មុគស្មាញ​នូវ​រឿង ដែល​មិន​មាន​អី​ត្រូវ​គិត និងខ្វល់ខ្វាយ​នោះ​ផង។ ការសិក្សា និង​វិភាគ​ទៅ​លើ​ចំនួន​មនុស្ស​រហូត​ដល់ ២៨,០០០ នាក់​ដោយ​កំណត់​ឲ្យ​រួម​ភេទ​ម្ដង​ក្នុង​មួយ​សប្ដាហ៍ ហើយ​លទ្ធផល​នោះ​គឺ​មាន​សេចក្ដី​សុខ​សុភមង្គល​ល្អ។

គូស្វាមីភរិយា​ដែល​រួមភេទ​ច្រើន​ដង​ក្នុង​មួយ​សប្ដាហ៍​គឺ​មាន​សុភមង្គល​បំផុត 

«ជា​មធ្យម​ក្រុម​មនុស្ស​ដែល​រួម​ភេទ​ម្ដង ឬ​ច្រើន​ជាង​នេះ​ក្នុង​១សប្ដាហ៍ បាន​បង្ហាញ​ថា​ពួក​គេ​មាន​សេចក្ដី​សុខ និង​សុខមាលភាព» នេះ​បើ​តាម​សម្ដី​របស់ Amy Muise, Ph.D. ជា​វិជ្ជបណ្ឌិត​មក​ពី​សាកលវិទ្យាល័យ​តូរ៉ុនតូ។ ទទន្ទឹម​នឹង​គ្នា​នេះ​ដែរ ការ​ធ្វើ​ការ​ស្ទង់​មតិ​របស់​ទស្សនាវដី្ត  WomensHealthMag.com បង្ហាញ​ថា «សម្រាប់​មនុស្ស​ជា​មធ្យម​ដែល​រួម​ភេទ​ច្រើន​ជាង​ម្ដង​ក្នុង​មួយ​សប្ដាហ៍​គឺ​មិន​ត្រូវ​បាន​បង្ហាញ​ថា​មាន​សុភមង្គល​ខ្លាំង​ខ្លា​នោះ​ទេ ប៉ុន្តែ​ក៏​មិន​បង្ហាញ​ថា​គ្មាន​សុភមង្គល​នោះ​ដែរ» ទិន្នន័យ​នេះ​ទទួល​បាន​ចំនួន​មនុស្ស​ច្រើន​ជាង ១,០០០នាក់ មក​ពី​ទំនាក់ទំនង​ផ្សេងៗ​គ្នា។

គូស្វាមីភរិយា​ដែល​រួមភេទ​ច្រើន​ដង​ក្នុង​មួយ​សប្ដាហ៍​គឺ​មាន​សុភមង្គល​បំផុត 

 

ចំពោះ​ការស្រាវជ្រាវ​មួយ​ទៀត​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ដោយ​ទស្សនាវដ្ដី  Society for Personality and Social Psychology បាន​បង្ហាញ​ពី​ការ​នៅ​លើ​ជនជាតិ​អាមេរិក​ប្រមាណ​ជាង ២៥,០០០នាក់ អំពី​ការ​រួម​ភេទ​ជា​ធម្មតា​សម្រាប់​ពួក​គេ​ក្នុង​មួយសប្ដាហ៍​ដើម្បី​ទទួល​បាន​សេចក្ដី​សុខ​សុភមង្គល​ក្នុង​ជីវិត​គូ​នេះ។ ហើយ​លទ្ធផល​ក៏​ទទួល​បាន​យ៉ាង​ប្រាកដ​ថា​ចំនួន ម្ដង​ក្នុង​មួយ​សប្ដាហ៍​នៃ​ការ​រួម​ភេទ​នេះ។

ជាមួយ​គ្នា​នេះ​ដែរ​មាន​ការ​សិក្សា​ផ្សេង​ទៀត​បាន​បង្ហាញ​អំពី​ចំនួន​នៃ​ការ​រួម​ភេទ​ក្នុង​មួយ​សប្ដាហ៍​ដើម្បី​ទទួល​បាន​ភាព​សប្បាយ​រីករាយ​ក៏​ដូច​ជា​សេចក្ដី​សុខ​ក្នុង​ជីវិត​គូ គឺ​ត្រូវ​មាន​ការ​រួម​ភេទ ម្ដង ឬ២ដង​ក្នុង​មួយ​សប្ដាហ៍។

ជា​ការ​ពិត​ណាស់​ការ​រួម​ភេទ​មិន​ត្រឹម​តែ​ជា​លំហាត់​ប្រាណ​មួយ​ប៉ុណ្ណោះ​នោះ​ឡើយ វា​ថែម​ទាំង​ជា​ការ​បង្ហាញ​នូវ​ភាព​ស្និទ្ធស្នាល និង​ទំនាក់ទំនង​ស្នេហា​យ៉ាង​ស្អិត​រមួត​រវាង​ដៃ​គូ​ស្នេហា​ថែម​ទៀត​ផង ដែល​នេះ​ជា​កត្តា​ធ្វើ​ចំណង​មិត្ត​ស្នេហ៍​មួយ​នេះ​ស្ថិត​ស្ថេរ​គង់វង្ស​បាន​យូរ​អង្វែង​មិន​អាច​ភ្លេច​បាន។

 

 

ប្រភព៖ womenshealthmag

ដោយ៖ មង្គលការ

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!