លោកស្នងការ ខេត្តកំពត ផ្តល់ថវិកា សមាគមមិត្ត នគរបាលជាតិកម្ពុជា ជូនដល់ក្រុមគ្រួសារសព ចំនួន១៣នាក់

កំពត ៖ ពិធីប្រគល់ថវិកា សមាគមមិត្តនគរបាលជាតិកម្ពុជា នៅស្នងការដ្ឋាន នគរបាលខេត្តកំពត នារសៀល ថ្ងៃទី២៤ ខែវិច្ឆកា ឆ្នាំ២០១៥នេះ លោកឧត្តមសេនីយ៍ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្ត និងជាប្រធានគណៈកម្មាធិការមូលដ្ឋាន បានដឹកនាំមន្ត្រីនគរបាលក្រោមឱវាត នាំយកថវិកាសមាគម មិត្តនគរបាលជាតិកម្ពុជា ផ្តល់ជូនក្រុមគ្រួសារសព ដែលបានទទួលមរណកាលកន្លងទៅ ចំនួន១៣នាក់ ស្មើនឹង៤៦.០០០.០០០រៀល (សែសិបប្រាំមួយលាន រៀល) មកពីតាមបណ្តាស្រុក និងក្រុងកំពត។

លោកស្នងការខេត្ត បានមានមតិសម្តែង នូវការចូលរួមរំលែកមរណទុក្ខ ចំពោះគ្រួសារសព និងដឹងគុណស្នាដៃ ដែលមន្ត្រីនគរបាល បានខិតខំបំពេញ ភារកិច្ចជូនជាតិមាតុភូមិ និងបំរើប្រជាពលរដ្ឋអស់ពីកម្លាំងកាយចិត្ត ធ្វើឲ្យ យើងទាំងអស់គ្នា ចងចាំគ្រប់ពេលវេលា។ លោកក៏បានផ្តាំផ្ញើដល់ក្រុមគ្រួសារសព ត្រូវយកចិត្តទុក្ខដាក់ ថែរក្សា អប់រំកូនចៅឲ្យបានល្អ ខិតខំប្រកបរបររកស៊ី ដើម្បីផ្គត់ផ្គង់ជីវភាព ក្នុងគ្រួសារឲ្យមានការរីកចំរើន ហើយស្នងការ នឹងជួយឧបត្ថម្ភទៅតាមលទ្ធភាព ដែលអាចធ្វើទៅបាន នៅពេលគ្រួសារសពណាមួយជួបនូវការលំបាក៕