ឡូយ​ម៉េស! រថយន្ត​ក្រុង​ដាក់​ម៉ាស៊ីន​ឆូត​កាត

ឡូយ​ម៉េស! រថយន្ត​ក្រុង​ដាក់​ម៉ាស៊ីន​ឆូត​កាត

ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​គ្រប់​គ្រង​ ក៏​ដូច​ជា​បម្រើ​សេវា​ទាន់​ពេល​វេលា​ជាមួយ​នឹង​បច្ចេកទេស​ថ្មី រដ្ឋាករ​ស្វយ័ត​រថយន្ត​ក្រុង​ដឹក​ជញ្ជូន​សាធារណៈ​នឹង​រៀប​ចំ​ដាក់​ម៉ាស៊ីន​ឆូត​កាត​នៅ​តាម​រថយន្ត​ក្រុង​ទាំង​អស់ ដែល​នឹង​ចាប់​ដំណើរការ​ក្នុង​ឆ្នាំ​២០១៦​ខាង​មុខ។ នេះ​បើ​ផ្អែក​តាមPage ផ្លូវ​ការ​របស់​លោក ប៉ា សុ​ជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ។

 

 

ឡូយ​ម៉េស! រថយន្ត​ក្រុង​ដាក់​ម៉ាស៊ីន​ឆូត​កាត

ការ​រៀប​ចំ​នេះ​បន្ទាប់​ពី​សាលា​រាជធានី​ភ្នំពេញ បាន​ជួប​ពិភាក្សា​ជាមួយអង្គការ​​ JICA ដើម្បី​បញ្ជាក់​ពី​​ដំណើរ​ការ​បណ្ដុះបណ្ដាល​បច្ចេកទេស សិក្សា​ចំណត និង​ខ្សែ​រត់​ពី​សំណាក់​អ្នក​បច្ចេកទេស​ជប៉ុន ដែល​នឹង​ចាប់​ផ្ដើម​នៅ​ខែ​មករា ឆ្នាំ​២០១៦ ខាង​មុខ​នេះ ។

 

 

ក្នុង​នោះ​ រដ្ឋាករ​ស្វយ័ត​រថយន្ត​ក្រុង​ដឹក​ជញ្ជូន​សាធារណៈ​នឹង​បន្ថែម​រថយន្ត​ថ្មី​ៗ​ចំនួន១៨០​គ្រឿង ដែល​ទទួល​បាន​រដ្ឋាភិបាល​ជប៉ុន និង​១០០​គ្រឿង​ពី​ប្រទេស​ចិន ដើម្បី​ពង្រឹង​សេវា​របស់​ខ្លួន​កាន់​តែ​ប្រសើរ ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​កក​ស្ទះ​ចរាចរណ៍ ការ​ដំឡើង​ថ្លៃ​ពេល​បុណ្យ​ទាន​ម្ដង​ៗ រួម​ទាំង​បម្រើ​សេវា​ទាន់​ពេល​វេលា ជាមួយ​នឹង​បច្ចេកទេស​ថ្មី។​

 

 

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន​រថយន្ត​ក្រុង​មាន​ចំនួន ៧៤ គ្រឿង​ ដែល​កំពុង​ដំណើរ​ការ​លើ​ផ្លូវ​ ៣ ខ្សែ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​ក្នុង​ពេល​ឆាប់​ៗ​នេះ​សា​លា​រាជ​ធានី​ភ្នំពេញ​នឹង​បន្ថែម​ផ្លូវ​រត់​ឡាន​ក្រុង​សាធារណៈ​រហូត​ដល់​ ១០ ​ខ្សែ​ទៀត ៕

 

 

សូមអាន ៖   រថយន្ត​ក្រុង​ដំណើរ​ការ​ធម្មតា​ក្នុង​ឱកាស​ពិធី​បុណ្យ​អុំទូក​ឆ្នាំ​នេះ
អត្ថបទ៖ លឹម សុ​នា