គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​ស្លាប់​៧ និង​របួសធ្ងន់​-ស្រាល២៥

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់ មនុស្ស​ស្លាប់៧​នាក់ (​ស្រី​ម្នាក់​) អ្នក​របួសធ្ងន់​១៨​នាក់ (​ស្រី២​នាក់​) និង​របួសស្រាល៧​នាក់
(​ស្រី៣​នាក់​)​​ កើតឡើង​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​២៤ វិច្ឆិកា ២០១៥ ។

បើ​តាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ​បាន​បង្ហាញ​ឲ្យ​ដឹង​ទៀត​ថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១៨​លើក​ខាងលើ បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប៣១​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន២០​គ្រឿង ។

មូលហេតុ​ដែល​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រួម​មានល្មើស​ល្បឿន១០​លើក​, បត់​គ្រោះថ្នាក់ ២​លើក​, មិន​ប្រកាន់​ស្តាំ១​លើក​, ស្រវឹង៣​លើក​, មិន​គោរព​សិទ្ធិ២​លើក  ៕