អគ្គិភ័យឆេះបំផ្លាញផ្ទះ ៥-៦ខ្នង ម៉ូតូពីរគ្រឿង នៅជាប់របង សាលាសង្កាត់ បឹងកេងកង២ កាលពីរំលងអាធ្រាត្រ

ភ្នំពេញ៖ អគ្គិភ័យ ដ៏សន្ធោរសន្ធៅមួយបានកើតឡើងកាលពីម៉ោង១រំលងអាធ្រាត្រ ឈានដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅជាប់របងសាលាសង្កាត់បឹងកេងកង២ ខណ្ឌចំការមន បំផ្លាញផ្ទះប្រជាពលរដ្ឋប្រមាណ ៥-៦ខ្នង និងម៉ូតូពីរគ្រឿងផងដែរ។

អគ្គិភ័យនេះ ត្រូវបានកម្លាំងនគរបាលបាញ់ពន្លត់ឲ្យរលត់ទៅវិញទាំងស្រុងបន្ទាប់ពីឆាបឆេះអស់រយៈពេលមួយ ម៉ោង។ ប្រតិបត្តិការកម្ចាត់គ្រោះអគ្គិភ័យកម្លាំងនគរបាល បានប្រើរថយន្តពន្លត់អគ្គិភ័យអន្តរាគមន៍ចំនួន ១៥គ្រឿង និងប្រើទឹកអស់ ២០រថយន្ត។

ពាក់ព័ន្ធមូលហេតុបណ្តាលឲ្យកើតមានគ្រោះអគ្គិភ័យនេះ មិនទាន់មានការបញ្ជាក់ពីមូលហេតុច្បាស់លាស់នៅ ឡើយទេ តែសមត្ថកិច្ចសន្និដ្ឋានជំហានដំបូងថា អាចបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី៕