បព្ចាប់​ថ្ងៃទី​១ នៃ​ព្រះរាជ​ពិធីបុណ្យ​អំ​ទូក សំរាម​គរ​ពាសពេញ​សួនច្បារ​

ភ្នំពេញ: សាលា​រាជធានី​ភ្នំពេញ បានប្រកាសថា ក្រោយពី​បព្ចាប់កាលពី​យប់មិញ ថ្ងៃទី​១ នៃ​ព្រះរាជ​ពិធីបុណ្យ​អំ​ទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ពិនិត្យឃើញនៅតាម​ទីតាំង​សប្បាយភាព​នានា មាន​សំរាម​គរ​ពាសពេញ​សួនច្បារ​។​

​គិត​ត្រឹម​វេលា​ម៉ោង ៧ ព្រឹក ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ នេះ កម្មករ នៃ​មន្ទីរ​សាធារណការ​រាជធានី បាន​បោស​សំរាម​លើ​សួនច្បារ និង​កម្មករ​ស៊ីន​ទ្រី បាន​បោសសំអាត លើ​ដងផ្លូវ​ស្អាត​វិញ​ហើយ​។​

​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​រ៉ាយរ៉ាប់​ថា ប្រជាពលរដ្ឋ មិនត្រូវ​ចោល​សំរាម បែបនេះ​ទេ​។ ទង្វើ​នេះ សបញ្ជាក់​ពី​កម្រិតយល់ដឹង​របស់គាត់​។ អត់​យល់ ហេតុអ្វី​ប្រជា​ពល​មិន​ជួយ សម្អាត​ទីក្រុង​...​មក​ដើរលេង ឬ​មក​បន្ថែម​សំរាម​!​។​

​ក្រុមហ៊ុន​ស៊ីន​ទ្រី ប្រកាស​ប្រតិបត្តិការ ប្រមូល​សំរាម​ជាធម្មតា ប៉ុន្តែ​បង្កើន​កម្លាំង​ប្រមូល​ទ្វេដង នៅក្នុង​ខណៈ​ចំនួន​២ នៃ​កន្លែង​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក សំពះ​ព្រះ​ខែ ដើម្បី​ធានា​រក្សាបាន សោភ័ណភាព​បរិស្ថាន សម្រាប់​ប​ង្អូ​ត​ភ្ញៀវទេសចរ​។​
 
​តំណាង​ក្រុមហ៊ុន​ស៊ីន​ទ្រី បាន​ឲ្យ​ដឹងថា នៅ​តំបន់​ខណ្ឌ ដូនពេញ និង​ខណ្ឌចំការមន ដែលជា​កន្លែង​ប្រារព្ធ ពិធី​កម្សាន្ត​សប្បាយ ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក ត្រូវបាន​បង្កើន​កម្លាំង ២០០ នាក់ និង​រថយន្ត ១៨ គ្រឿង បន្ថែមទៀត ដើម្បី​ប្រតិបត្តិ​ការប្រមូល​សំរាម ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​។​

​លោក អ៊ិត ចាន់​ដា ប្រធានការិយាល័យ​សម្អាត រាជធានី​ភ្នំពេញ របស់​ក្រុមហ៊ុន​ប្រមូល​សំរាម ស៊ីន​ទ្រី បាន​បញ្ជាក់ថា ទោះបីជា​ថៃ្ង ឈប់សម្រាក ច្រើន​ក៏ដោយ ប៉ុន្តែ​ក្រុម កម្មករ​ពុំបាន​ទៅលេង ស្រុកកំណើត ដូច​បុណ្យចូលឆ្នាំ និង​បុណ្យ​ភ្ជុំបិណ្ឌ​ឡើយ ដូច្នេះ​ប្រតិបត្តិការ ប្រមូល​នៅ​ដដែល មិន​បារម្ភ​បញ្ហា​គំនរ​សំរាម​ស្អុយរលួយ នៅលើ​ដងផ្លូវ​នោះទេ​។​

​លោក​បញ្ជាក់ថា ចំពោះ​តំបន់​សប្បាយ មាន​កន្លែង​ប្រគំ​តន្ត្រី និង​កន្លែង​ដើរ​កម្សាន្ត តំបន់​មុខ​ព្រះបរមរាជវាំង នឹងត្រូវ​ប្រមូល​សំរាម ចាប់ពី​ម៉ោង​៤​ទៀបភ្លឺ រហូតដល់​ម៉ោង ៣ រសៀល​។ យ៉ាងណាក៏ដោយ លោក​បញ្ជាក់ថា ដើម្បី​ឲ្យ​ទីក្រុង​នេះ នៅតែ​រក្សាបាន​ភាព​ស្អាត ប្រជាពលរដ្ឋ គួរ​ចូលរួម​ទុកដាក់ សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ឬ​នៅក្នុង​ធុងសំរាម ដែល​បានដាក់​នៅតាម​សាធារណៈ ជៀសវាង​ការ​បោះចោល​ពាសវាល​ពាស​កាល ដែលជា​ទម្លាប់​មិនល្អ នាំ​ឲ្យ​ទីក្រុង​ខូច​សោភ័ណភាព​។​

​សូមបញ្ជាក់ថា ការរៀបចំ​អនាម័យ​បរិស្ថាន បានល្អ​នៅក្នុង​ព្រះរាជ​ពិធីបុណ្យ​នេះ ខណៈដែល​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ នឹង​សម្រុក​មកលេង នៅ​រាជធានី​ភ្នំពេញ​ច្រើន ដូច្នេះ​ទីក្រុង​នេះ ត្រូវតែ​ស្អាត​ជាប្រចាំ​។ បន្ថែម​ពីនេះ​ទៀត ការពង្រឹង​សន្តិសុខ កែលម្អ​សោភ័ណភាព តាម​សួនច្បារ​សាធារណៈ និង​ការបង្កើត​កម្មវិធី សប្បាយៗ ជាមួយ​ក្រុមយុវជន ក៏​ត្រូវបាន​យកចិត្តទុកដាក់ ជាខ្លាំង​ក្លា​ដែរ ដើម្បី​ធានាបាន​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ក្នុង​ការដើរ​កម្សាន្ត រួម​ជា​នឹង​ការជំរុញ​ឲ្យ​ទីក្រុង​នេះ កាន់តែ​មាន​ភាព​អ៊ូអរ បើទោះបី​គ្មាន​កម្មវិធី​ប្រណាំង​ទូកង ទូក​មួង​ក៏ដោយ ប៉ុន្តែ​សង្ឃឹមថា ប្រជាពលរដ្ឋ មកពី​តាម​បណ្តា​ខេត្ត នឹង​សម្រុក​មកលេង​ភ្នំពេញ​ច្រើន​៕V/S