Tablet ថ្មី​របស់​ក្រុមហ៊ុន​ Xiaomi មាន​​រូបរាង​ដូច​ជា​ iPad mini បេះ​បិទ​

Tablet ថ្មី​របស់​ក្រុមហ៊ុន​ Xiaomi មាន​​រូបរាង​ដូច​ជា​ iPad mini បេះ​បិទ​

ក្រុមហ៊ុន​ Xiaomi ​ដែល​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា ​ជា​​​ក្រុមហ៊ុន​ Apple នៃ​ប្រទេស​ចិន​​បាន​បង្ហាញ​ពី​ Tablet ថ្មី​របស់​ខ្លួន​មាន​រូបរាង​ដូច​គ្នា​បេះបិទ​ទៅ​នឹង​ iPad mini ប៉ុន្តែ​ដំណើរ​ការ​ដោយ​ Windows 10។

 

Tablet ថ្មី​របស់​ក្រុមហ៊ុន​ Xiaomi មាន​​រូបរាង​ដូច​ជា​ iPad mini បេះ​បិទ​

 

 

​​​Tablet ថ្មី​នេះ​មាន​ឈ្មោះ​ថា​ Mi Pad 2 ​វា​បាន​រចនា​ឡើង​ពី​សារធាតុ​លោហៈ​ដែល​ធ្វើ​ឲ្យ​កាន់​តែ​មាន​​លក្ខណៈ​ដូច​​គ្នា​ខ្លាំង​ទៅ​នឹង​ iPad mini របស់​ក្រុមហ៊ុន​ Apple។ ក្រុមហ៊ុន​ Xiaomi បាន​ឲ្យ​ដឹង​ថា​ Mi Pad 2 គឺ​មាន​ទម្ងន់​ស្រាល​ជាង​និង​ស្ដើង​ជាង​ Mi Pad ជំនាន់​ទី​មួយ​ និង​មាន​បំពាក់​នូវ​ RAMទំហំ ​2GB, អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ 16GB ឬ 64GB។

 

Tablet ថ្មី​របស់​ក្រុមហ៊ុន​ Xiaomi មាន​​រូបរាង​ដូច​ជា​ iPad mini បេះ​បិទ​

 

ចំពោះ​អេក្រង់​វិញ​គឺ​មាន​ទំហំ​៧,៩​អ៊ីញ​ដែល​មាន​ Resolution ទំហំ​ 2048×1536 ​ភីកសែល ឯ​ Processor វិញ​នោះ​គឺ​​ប្រភេទ​ Atom X5-Z8500 របស់​ក្រុមហ៊ុន​ Intel។ សម្រាប់​រន្ធ​ USB វិញ​បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ចុង​ក្រោយ​បំផុត​នោះ​គឺ​ USB Type-C ហើយ​ Tablet ថ្មី​នេះ​​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows 10។

 

Tablet ថ្មី​របស់​ក្រុមហ៊ុន​ Xiaomi មាន​​រូបរាង​ដូច​ជា​ iPad mini បេះ​បិទ​

 

 

និយាយ​ពី​តម្លៃ​វិញ​គឺ​ Mi Pad 2 ទំហំ​ 16GB មាន​តម្លៃ​​ប្រមាណ​១៥៦​ដុល្លារ​ ហើយ​ទំហំ​ 64GB វិញ​​មាន​តម្លៃ​ប្រមាណ​២០០​ដុល្លារ​ ដែល​នឹង​ដាក់​លក់​លើ​ទីផ្សារ​ប្រទេស​ចិន​នៅ​ថ្ងៃ​ទី​២៧​​ខែ​វិច្ឆិកា​នេះ​ហើយ៕

 

ចុច​អាន៖ ទូរសព្ទ​សាក​ថ្ម​​១​សប្ដាហ៍​តែ​១​ដង​ប៉ុណ្ណោះ ជាមួយ​បន្ទះ​អេក្រង់​ថ្មី​នេះ

 

Tablet ថ្មី​របស់​ក្រុមហ៊ុន​ Xiaomi មាន​​រូបរាង​ដូច​ជា​ iPad mini បេះ​បិទ​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖​​​​​​​​​ TheVerge

នាំមកជូនដោយ

Tablet ថ្មី​របស់​ក្រុមហ៊ុន​ Xiaomi មាន​​រូបរាង​ដូច​ជា​ iPad mini បេះ​បិទ​