​អគ្គិភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​៦​ខ្នង​នៅ​ខណ្ឌចំការមន​ដោយសារ​ឆ្លង​ចរន្តអគ្គិសនី​

រាជធានី​ភ្នំពេញ​៖​ផ្ទះ​ប្រជាពលរដ្ឋ​ប្រមាណ​៥-៦​ខ្នង​បាន​រង​ការខូចខាត​ស្ទើរ​ទាំងស្រុង​ដោយ​អគ្គិភ័យ​ឆាបឆេះ​សង្ស័យ​បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី​។ ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​១ និង​០០​នាទី​រំលងអធ្រាត្រ​ឆ្លង​ចូល​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្ថិតនៅ​ជាប់​របង​សាលាសង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​ជំហាន​ដំបូង​បាន​ឲ្យ​ដឹងថា ដែល​រង​ការខូចខាត​មាន​ប្រមាណ ៥-៦​ខ្នង​, ម៉ូតូ​២​គ្រឿង​។ ប្រភព​បន្តថា អគ្គិភ័យ​នេះ​បាន​រលត់ទៅវិញ​នៅវេលា​ម៉ោង​ប្រមាណ​២ និង​០០​នាទី​យប់​ចូល​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ បន្ទាប់ពី​បាន​អន្តរាគមន៍​ឡានទឹក​ចំនួន​ជាង​១៥​គ្រឿង និង​ប្រើប្រាស់​ទឹក​ចំនួន​២០​ជើង​។ ពាក់ព័ន្ធ​នឹង​មូលហេតុ​សមត្ថកិច្ច​សន្និដ្ឋាន​ថា អាច​បណ្តាលមកពី​ការឆ្លង​ចរន្តអគ្គិសនី​៕