​ប្តី​វាយ​ប្រពន្ធ​មួយ​ពូថៅ​របួសធ្ងន់ រួច​ចាក់​សាំង​ដុត​សម្លាប់​ខ្លួនឯង​

ខេត្តព្រៃវែង​៖​អំពើហិង្សា​ក្នុង​គ្រួសារ​គួរ​រន្ធត់ និង​ស​ង្វែ​គ​មួយ​បាន​កើតឡើង ដោយសារ​ប្តី​បាន​យក​ពូថៅ​ទៅ​វាយ​ប្រពន្ធ​មួយ​ពូថៅ បណ្តាល​ឲ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ រួច​យក​សាំង​ចាក់​ដុត​ខ្លួនឯង​រហូត​ស្លាប់​បន្ទាប់ពី​មាន​ជម្លោះ​បន្តិចបន្តួច​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ម៉ោង​១២ និង​១៥​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ ស្ថិតនៅត្រង់​ចំណុច​ភូមិ​ស្ទឹង​ស្លូត ឃុំ​អ្នក​លឿង ស្រុក​ពាមរ​ក៌ ខេត្តព្រៃវែង​។​

​បុរស​ជា​ប្តី​មានឈ្មោះ ព្រំ ផ្ល​ង់ អាយុ​៦៦​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​ស្ទឹង​ស្លូត ឃុំ​អ្នក​លឿង ដោយឡែក​ស្ត្រី​ជា​ប្រពន្ធ​មានឈ្មោះ ម៉ាង ងួន អាយុ​៦៥​ឆ្នាំ​។​

​ស្នងការរង​នគរបាល​ខេត្តព្រៃវែង ទទួល​ផែន​ព្រហ្មទណ្ឌ លោក សេង សុភ​ក្ត្រ បាន​ប្រាប់ថា មុនពេល​កើតហេតុ​បុរស​ជា​ប្តី មាន​អារម្មណ៍​មួម៉ៅ ហើយក៏​កើត​ជម្លោះ​ជាមួយ​ប្រពន្ធ បន្ទាប់មក​បាន​យក​ពូថៅ​វាយ​ទៅលើ​ប្រពន្ធ មួយ​ពូថៅ​ចំក្បាល​ផ្នែក​ខាងឆ្វេង​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ក្រោយមក​ជនសង្ស័យ​បាន​យក​សាំង​ចាក់ ពីលើ​ខ្លួន​ហើយ​ដុត​ខ្លួនឯង បណ្តាល​ឲ្យ​ស្លាប់​នៅក្នុង​ផ្ទះ​តែម្តង​។​

​បច្ចុប្បន្ន​ជនរងគ្រោះ​ជា​ប្រពន្ធ ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅ​ភ្នំពេញ ចំណែក​សាកសព​សមត្ថ​កិច្ច បានប្រគល់​ជូន​កូន​និង​ចៅ ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕