​តួ​ក​គី​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​រុស្ស៊ី​នៅជាប់​ព្រំដែន​ស៊ី​រី​

​តួ​ក​គី​៖​យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី​មួយគ្រឿង​ត្រូវ​យន្តហោះ​ចម្បាំង​របស់​តួ​ក​គី​បាញ់​ទម្លាក់ ដោយ​អះអាងថា បាន​ហោះ​បំពាន​ចូល​ដែនអាកាស​របស់ខ្លួន​។ នេះ​បើ​យោងតាម​សេចក្តី រាយការណ៍​របស់​ភ្នាក់ងារ​សារព័ត៌មាន Telegraph ចេញផ្សាយ​នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៥​។ មន្ត្រី​យោធា​តួ​ក​គី​បាន​លើកឡើងថា យន្តហោះ​នេះ​ត្រូវបាន​បាញ់​ទម្លាក់ បន្ទាប់ពី​ការព្រមាន​រហូតដល់​១០​ដង ក្នុង​រយៈពេល​ប្រាំ​នាទី​ឲ្យ​ចាកចេញ ពី​ដែនអាកាស​របស់ខ្លួន​។​

​ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា យន្តហោះ​រុស្ស៊ី បាន​ហោះហើរ​នៅក្នុង​ដែនអាកាស​របស់​តួ​គី ជាប់​បន្ទាត់​ព្រំដែន​ស៊ី​រី ហើយ​ត្រូវបាន​បាញ់​ទម្លាក់​ដោយ យន្តហោះ​ចម្បាំង F16 Fighting Falcon​។​

​ទោះជា​បែប​ក្តី​ប្រធានាធិបតី​រុស្ស៊ី​លោក វ្លា​ឌី​មៀ ពូ​ទីន បាន​អះអាងថា យន្តហោះ​បាន​ហោះហើរ ក្នុង​ទឹកដី​ស៊ី​រី មិនបាន​បំពាន​ដែនអាកាស​តួ​ក​គី​ឡើយ ហើយ​យន្តហោះ​ត្រូវបាន​បាញ់​ទម្លាក់​ពីក្រោម មិនមែន​ពី​ដែនអាកាស​នោះទេ​។ ដោយឡែក​បន្ទាប់ពី​មាន​ហេតុការណ៍​នេះ​កើតឡើង អង្គការ​ណា​តូ​បានប្រកាសថា រៀបចំ​កិច្ចប្រជុំ​ជាបន្ទាន់ នៅវេលា​ម៉ោង​៤​រសៀល ម្សិល​ម្សិ​ញ​ផងដែរ​៕