ក្រុម​ខ្លាំង​ Barcelona, Bayern,Chelsea ,Arsenal សុទ្ធ​តែលត់​គូ​ប្រកួត​ទក់​សាច់


ក្រុម​ខ្លាំង​ Barcelona, Bayern,Chelsea ,Arsenal សុទ្ធ​តែលត់​គូ​ប្រកួត​ទក់​សាច់

ការ​ប្រកួត​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប​ UEFA Champions League កាល​ពី​យប់​មិញ​ ក្រុម​ខ្លាំង​​ៗ​ទាំង​៤​គឺ Barcelona, Bayern München ,Chelsea ,Arsenal សុទ្ធ​តែ​ធ្វើ​បាន​ល្អ​ ក្រោយ​បំបាក់​គូ​ប្រកួត​ក្នុង​លទ្ធផល​ច្រើន​ៗ។

 

ក្រុម​ខ្លាំង​ Barcelona, Bayern,Chelsea ,Arsenal សុទ្ធ​តែលត់​គូ​ប្រកួត​ទក់​សាច់

 

ក្រុម Barcelona នៅ​តែ​បន្ត​ឈរ​កំពូល​តារាង​ក្រោយ​លត់​លេខ​២​​ក្រុម AS Roma លទ្ធផល ៦-១។ ៦​គ្រាប់​របស់​ក្រុម​អ្នក​មាន​បុណ្យ​​ធ្វើ​បាន​ដោយ​ Lionel Messi ២ គ្រាប់​នាទី​១៨​និង​៦០ ចំណែក​ឯ​ Luis Suarez រក​បាន​២​គ្រាប់​ដូច​គ្នា​នាទី ១៨​និង​៤៤ ហើយ​២​គ្រាប់​ទៀត​ស៊ុត​ដោយ​ខ្សែ​ការពារ​ទាំង​២​គឺ Gerard Pique និង Daniel Alves ​នាទី​៤១​និង​៥៧។ ក្រុម​ភ្ញៀវ​សង​បាន​១​គ្រាប់​វិញ​នាទី​៩០​ធ្វើ​បាន​ដោយ​ខ្សែ​ប្រយុទ្ធ​ Edin Dzeko ។

 

ក្រុម​ខ្លាំង​ Barcelona, Bayern,Chelsea ,Arsenal សុទ្ធ​តែលត់​គូ​ប្រកួត​ទក់​សាច់

 

 

រី​ឯ​ក្រុម​អង់គ្លេស Arsenal បន្ត​ក្ដី​សង្ឃឹម​​ឡើង​ទៅ​វគ្គ​១៦​ចុងក្រោយ​បន្ទាប់​ពី​យក​ឈ្នះ​លើ​ក្រុម​ Dinamo Zagreb ក្នុង​លទ្ធផល​ ៣-០ក្នុង​ពូល​ F។ Mesut Ozil ជា​អ្នក​រក​គ្រាប់​ដំបូង​ឲ្យ​ក្រុម​កាំភ្លើងធំ​ នាទី​២៩​ ហើយ​​ Alexis Sanchez ក៏​ថែម​បាន​២​គ្រាប់​ទៀត​នៅ​នាទី​៣៣​និង​៦៩។ ជ័យជំនះ​នេះ​ធ្វើ​ឲ្យ Arsenalមាន​៦​ពិន្ទុ​តាម​ពី​ក្រោយ​ក្រុម​លេខ​២ Olympiacos ៣​ពិន្ទុ។

 

ក្រុម​ខ្លាំង​ Barcelona, Bayern,Chelsea ,Arsenal សុទ្ធ​តែលត់​គូ​ប្រកួត​ទក់​សាច់

 

 

បន្ត​ចាប់​អារម្មណ៍​ក្នុង​ពូល​ Fដដែល ក្រុម​កំពូល​តារាង​ Bayern München បាន​បំបាក់​ក្រុម​ Olympiacoដោយ​លទ្ធផល​ ៤-០ក្នុង​ដី​ខ្លួន​ឯង។ ៤​គ្រាប់​របស់​ក្រុម​​​ជើង​ឯក​អាល្លឺម៉ង់​ធ្វើ​បាន​ដោយ​កីឡាករ​៤​នាក់​ផ្សេង​គ្នា​គឺ Douglas Costa , Robert Lewandowski , Thomas Mueller និងKingsley Coman ក្នុង​នាទី ៨, ១៦,​២០និង​៦៩។​

 

ក្រុម​ខ្លាំង​ Barcelona, Bayern,Chelsea ,Arsenal សុទ្ធ​តែលត់​គូ​ប្រកួត​ទក់​សាច់

 

 

ចំណែក​ក្រុម​​តោ​ខៀវChelsea បាន​ហក់​ឡើង​ទៅ​ឈរ​លេខ​១​វិញ​លើ​ក្រុម​ Porto ​ក្រោយ​ឈ្នះ​ធំធេង​ក្រៅ​ដី​លើ​ក្រុម Maccabi Tel Aviv លទ្ធផល ៤-០។ គ្រាប់​ទី​១​រក​បាន​ដោយ​​ខ្សែ​ការពារGary Cahill នាទី​​២០ គ្រាប់​ទី​២​​ស៊ុត​ដោយ Willian នាទី៧៣ គ្រាប់​ទី​៣​ធ្វើ​បាន​ដោយ Oscar នាទី​៧៧​និង​ ខ្សែ​ការពារKurt Zouma ជា​អ្នក​រក​បាន​គ្រាប់​ទី​៤​នាទី​៩០។

 

ក្រុម​ខ្លាំង​ Barcelona, Bayern,Chelsea ,Arsenal សុទ្ធ​តែលត់​គូ​ប្រកួត​ទក់​សាច់

 

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ bbc​​​​​​

​​
​​