កាម​រី​​បុកជាមួយ​​​ម៉ូតូ​ពេញទំហឹង​លើផ្លូវ​ជាតិ​លេខ​១១ ស្លាប់ម្នាក់​

ខេត្ត​ត្បូងឃ្មុំ​ ៖ ​​បុរស​ម្នាក់ស្រវឹស្រា​​ឈ្មោះ​ម៉ៅ ឡៃ អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​​ភូមិ​ទំនាប ឃុំ​គង់​ជ័យ ស្រុក​អូរ​រាំង​ឪ បាន​​ស្លាប់​​ភ្លាម​ៗ នៅ​ក្នុង​ហេតុ​ការ​ណ៍​​គ្រោះថ្នាក់ចរាចរ​ណ៍​រវាង​ម៉ូតូ​ និង​រថយន្ត​កាម​​រី​ពណ៌.​ស មិន​មាន​ពាក់​ស្លាក​លេខ ។

ហេតុ​ការ​ណ៍​នេះ​ ​​កើតឡើងកាលពី​វេលា​ម៉ោង​០៧​ និង​១០​នាទី​យប់​ថ្ងៃ​ទី​២៤ វិច្ឆិកា ២០១៥ ស្ថិត​នៅ​លើ​ផ្លូវជាតិ​​លេខ​​១១ ចំណុច​​ភូមិ​ទួល​ទ្រា​ជើង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ​។ អ្នកបើកបរ​រថយន្ត​មិន​ស្គាល់​អត្ត​សញ្ញាណ​ទេ បាត់​រត់គេច​ខ្លួន​បាត់​ស្រមោល​ ។

យោង​តាម​មន្ត្រី​នគរបាល​ចរាចរ​ស្រុក​ត្បូងឃ្មុំឱ្យដឹងថា នៅ​មុន​​ពេលកើតហេតុ ​បុរស​អ្នក​ជិះ​ម៉ូតូ​ចេញពី​កន្លែងធ្វើការ​​ ធ្វើ​ជា​​ជាង សំណង់​​​នៅ​​ឃុំ​ជុប រួច​បាន​​ចូល​ទៅ​ផឹកស៊ី​ លុះ​​​វេលា​យប់​​ក៏​បាន​ជិះ​ម៉ូតូ​តែ​ម្នាក់ឯង​ ដើម្បី​ត្រឡប់​ទៅ​ផ្ទះ​វិញ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ក៏​បាន​បុក​ជាមួយរ​ថយន្ត​បើក​បញ្ច្រាសទិស​គ្នា​​ពេញទំហឹង​​តែ​ម្តង បណ្តាល​ឱ្យ​​ម៉ូតូ​រង​ការ​ខូចខាត​ជា​ដំណំ និង​ស្លាប់​អ្នក​ជិះ​
ម៉ូតូ​ ។

​ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព