សមត្ថកិច្ច​ចុះ​ល្បាត​ឃាត់​​ខ្លួន​ក្រុម​ចែកចាយ​ថ្នាំ​ញៀន​​បាន​៣​នាក់

ខេត្ត​ត្បូងឃ្មុំ​ ៖ ​ដោយ​អនុវត្ត​តាម​ការ​ណែនាំ​របស់​លោកស្នងការ​នគរបាល​ខេត្ត ​ក៏​ដូច​ជា​គណៈបញ្ជាការ​ឯកភាព​ខេត្ត ​កម្លាំង​សមត្ថកិច្ច​​​ចុះ​ល្បាត​នៅ​តាម​ភូមិសាស្ត្រ​ ​​ក្នុង​ឡូត៍កៅស៊ូ​លេខ៥៧D ភូមិ​៤៦ ឃុំ​ជុប ស្រុក​ត្បូងឃ្មុំ ​ក៏​បាន​ឃាត់​​ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ​រួម​នឹង​ថ្នាំ​ញៀន​៩​កញ្ចប់ កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់ថ្ងៃ​ទី​២៤ វិច្ឆិកា ​២០១៥ ត្រូវ​បាន​បញ្ជូន​មក​សួរនាំ ​ដើម្បី​ស្វែង​​រក​ចាប់ខ្លួន​បក្សពួក​បន្ត​ទៀត  ។

លោក​វរ​សេនី​យ៍​ត្រី ឡុ​ង សា​រិ​ន អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ទាំង​៣នាក់​ដែល​ត្រូវ​​​ឃាត់ខ្លួន​នេះ រួម​មាន​ ១-​ឈ្មោះ ប៊ុ​ន  វី​ណា ភេទ​ប្រុស  អាយុ​១៨​ឆ្នាំ ​នៅ​ភូមិ​១៤ ឃុំ​ជុប ស្រុក​ត្បូងឃ្មុំ ​២-​ឈ្មោះ គ្រី ​សា​រ៉ាត់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ​​ជា​ខ្មែរ​អ៊ិស្លា​ម​នៅ​ភូមិ​១៤ ​ឃុំ​ជុប និង​៣-​ឈ្មោះ​ ចាន់ ដា​វី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ នៅ​ភូមិ​​៤ ឃុំ​ជុប​ ដោយ​​​ដកហូត​បាន​​ថ្នាំ​ញៀន​៩​កញ្ចប់ ក្នុង​នោះ​ មាន​ធំ​១​កញ្ចប់ ​​​តូច​៨​កញ្ចប់ ​សម្ភារ​វេច​ខ្ចប់ និង​ឧ​បករ​ណ៍ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ ៕