អាហារ​ដ៏​ល្អ​បំផុត​ក្នុង​អំឡុង​ពេល​មក​រដូវ​

អាហារ​ដ៏​ល្អ​បំផុត​ក្នុង​អំឡុង​ពេល​មក​រដូវ​

​វា​មិនមែន​ជា​រឿង​មួយ​ស្រួល​ឡើយ​នៅពេល​ដែល​ស្ត្រី​ស្ថិត​ក្នុង​ពេលវេលា​ដែល​មាន​ឈាមរដូវ​នោះ ពីព្រោះ​វា​មិនមែន​មាន​តែ​រោគសញ្ញា​រំខាន​តែមួយ​មុខ​ទេ តែ​វា​ក៏​ពិបាក​នឹង​រក​អាហារ​អ្វី​មក​ទទួល​ទាន​ផងដែរ​។

​ដូច្នេះ​ចូរ​ចាំ​ថា អ្វី​ដែល​អ្នក​ញ៉ាំ​ពិតជា​អាច​ធ្វើឱ្យ​ពេល​ធ្លាក់​ឈាមរដូវ​មាន​លក្ខណៈ​កាន់តែ​ប្រសើរ​ជាង​មុន​បាន​។

ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​អាហារ​មួយ​ចំនួន​ដែល​ស្ត្រី​គួរតែ​ទទួលទាន​សម្រាប់​ថ្ងៃ​មក​រដូវ​នៅ​ខែ​ក្រោយ​។

បន្លែ​ពណ៌​បៃតង​
ស្ពៃ​ស្ពីណា​ច ប្រូ​ខូលី ស្ពៃក្តោប​ពណ៌​បៃតង និង​បន្លែ​ពណ៌​បៃតង​ផ្សេងៗ​ទៀត​សុទ្ធតែ​អាច​ផ្តល់​ជា​ជាតិ​រ៉ែ​សំខាន់ៗ​ដែល​រាងកាយ​ត្រូវការ​ក្នុង​ពេល​មក​រដូវ​ទាំងអស់ ជាពិសេស​ជាតិ​ដែក​តែម្តង​។ បន្លែ​ទាំងអស់នេះ​ក៏​ផ្ទុក​ទៅ​ដោយ​ជាតិ​សរសៃ​ដែល​អាច​ជួយ​បំបាត់​អាការៈ​ឃ្លាន​ខ្លាំង​បានដែរ​។

សាច់​ក្រហម​
ជាតិ​ដែក​គឺជា​ហេតុផល​ដំបូង​គេ​ដែល​គួរតែមាន​ក្នុង​របប​អាហារ​របស់​អ្នក​ដើម្បី​ប្រឈមមុខ​នឹង​ការ​មក​រដូវ​។ រាល់​ការ​ញ៉ាំ​មួយពេលៗ វា​អាច​ជួយ​បំបាត់​បញ្ហា​កង្វះ​គ្រាប់​ឈាម​ដោយសារ​កង្វះ​ជាតិ​ដែក​បាន​យ៉ាង​ល្អ ដែល​បណ្តាល​មកពី​ការ​មក​រដូវ​តែម្តង​។

អាហារ​សមុទ្រ​
អាស៊ីត​ខ្លាញ់​អូ​មេហ្គា​បី​ជួយ​ដោះស្រាយ​បញ្ហា​ឈឺចាប់​ពេល​មក​រដូវ​បាន​។ ប្រភព​ដ៏​ល្អ​នៃ​ជីវជាតិ​មួយ​នេះ​គឺ​ត្រី​សាល​ម៉ុង ត្រីធូ​ណា និង​ត្រី​សា​ឌី​ន​។ ចំពោះ​បង្កង ប​ង្គា អយ​ស្ទឺ និង​ក្តាម សុទ្ធតែ​ជា​ប្រភព​ដ៏​ល្អ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេហ្គាបី​ទាំងអស់​។

ផ្លែឈើ​ស្រស់​
ទោះបីជា​ផ្លែឈើ​ជាច្រើន​ផ្ទុក​ជាតិ​ស្ករ​ក៏ដោយ ក៏​វា​មិនមែន​ជា​ស្ករ​កែច្នៃ​ដែរ ។​ដូច្នេះ​អ្នក​មិនគួរណា​ព្រួយបារម្ភ​ចំពោះ​វា​ច្រើន​ទេ​។ ក្រៅពីនេះ ផ្លែឈើ​ផ្ទុក​ទៅ​ដោយ​វីតាមីន និង​ជាតិ​រ៉ែ​ជាច្រើន​ដែល​រាងកាយ​ត្រូវការ​។ ផ្លែ​ចេក ផ្លែ​បឺ ផ្លែ​បឺរី និង​ផ្លែក្រូច​នឹង​ជួយ​ឱ្យមាន​អារម្មណ៍​កាន់តែ​ល្អ​។
អាហារ​ដ៏​ល្អ​បំផុត​ក្នុង​អំឡុង​ពេល​មក​រដូវ​

ទឹក​
ទឹក​គឺជា​របស់​ដ៏​សំខាន់​បំផុត​ដែល​មនុស្ស​គ្រប់គ្នា​សុទ្ធ​តែ​អាច​ទទួលបាន​បាន​។ វា​នឹង​ទៅ​ជំនួស​នូវ​ការបាត់បង់​ជាតិ​ដែលរ​បស់​អ្នក​ខណៈ​ពេល​កំពុងតែ​ប្រឈម​នឹង​ការធ្លាក់​ឈាមរដូវ​។ វា​គ្មាន​កាឡូរី​អ្វី​សោះ​តែ​ម្តង ដូច្នេះ​ក៏​មិន​អាច​ធ្វើ​ឱ្យ​ឡើង​ទម្ងន់​ដែរ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី25  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។