គីស​ក្នុង​លំពែង​បណ្តាលមកពី​អ្វី​ទៅ​?

គីស​ក្នុង​លំពែង​បណ្តាលមកពី​អ្វី​ទៅ​?

​លំពែង​គឺជា​សរីរាង្គ​ដ៏​ធំ​មួយ​ដែល​ស្ថិតនៅ​ខាងក្រោយ​ក្រពះ និង​មាន​តួនាទី​ផលិត​អ័រម៉ូន និង​អង់ស៊ីម​សម្រាប់​ជួយ​ដល់​ការរំលាយ​អាហារ​។

​ភាគច្រើន​គីស​ក្នុង​លំពែង​មិនមែន​ជា​មហារីក​ទេ ហើយក៏​មិន​បង្ក​ជា​រោគសញ្ញា​អ្វី​ដែរ​។ តាមពិត គីស​ភាគច្រើន​មិនមែន​ជា​គីស​ទាំងអស់​នោះ​ទេ គេ​ហៅថា​វា​ជា​គីស​ក្លែងក្លាយ (Pseudocysts) ដែល​វា​ជា​ថត​ទឹក​មួយ​ស្រោប​ដោយ​ជាលិកា​សម្លាក ឬ​រលាក​។

​ ចំពោះ​មូលហេតុ​នៃ​ជំងឺ​គីស​ក្នុង​លំពែង​ភាគច្រើន​គេ​មិន​ទាន់​ដឹង​នៅឡើយ​ទេ​ ។ គីស​ខ្លះ​មាន​ជាប់ទាក់ទង​នឹង​ជំងឺ​ដ៏​កម្រ​មួយចំនួន​ដូចជា Hippel-Lindau Disease ជំងឺ​ហ្សែ​ន​មិនធម្មតា​ដែល​ប៉ះពាល់​ទៅលើ​លំពែង និង​សរីរាង្គ​ក្នុង​ពោះ​ផ្សេងៗ​ទៀត​។

​គីស​ប្រភេទ Pseudocysts ច្រើន​តែ​បណ្តាលឱ្យ​ឈឺចាប់​ខ្លះ ហើយ​វា​ក៏​បង្កឡើង​ដោយ​អង់ស៊ីម​រំលាយ​អាហារ​របស់​លំពែង​ទៅ​ជា​មាន​សកម្មភាព និង​បង្ក​ការ​រលាក​លើ​លំពែង​ខ្លួនឯង​។ ករណី​គីស​បែបនេះ​ក៏​បណ្តាលមកពី​ការ​មាន​របួស​នៅ​ពោះ​ផងដែរ​ដូចជា គ្រោះថ្នាក់​ចរាចរណ៍​ជាដើម​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី25  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។